មន្ទីរប៉ង់តាហ្គោននិយាយថា បច្ចេកវិទ្យាចិនមួយចំនួនគឺវ៉ាដាច់គូប្រកួតរបស់ខ្លួន ដូចជាអាមេរិកជាដើម
ការវាយតម្លៃរបស់មន្ទីរប៉ង់តាហ្គោនដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារបានរកឃើញថា ប្រទេសចិនកំពុងស្ថិតនៅលើមូលដ្ឋាននៃប្រព័ន្ធអាវុធនុយក្លេអ៊ែររបស់ពិភពលោក ហើយក្នុងករណីខ្លះបច្ចេកវិទ្យាចិនគឺវ៉ាដាច់គូប្រជែងរបស់ខ្លួន (ដូចជាអាមេរិក…) រួចទៅហើយ។ របាយការណ៍មួយក៏បាននិយាយថា រដ្ឋាភិបាលក្រុងប៉េកាំងបានបង្កើតនូវវិធានការយោធាដ៏ធំធេងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារតែច្បាប់ក្នុងស្រុកបានបង្ខំឱ្យដៃគូបរទេសបកស្រាយអាថ៌កំបាំងបច្ចេកទេសជាដរាបដើម្បីទទួលបានទីផ្សារធំទូលាយរបស់ចិន។
របាយការណ៍នេះក៏កត់សម្គាល់ថា ការកើនឡើងយោធារបស់ប្រទេសចិនអាចមានន័យថា ចិនមានសមត្ថភាពខ្ពស់នៅលើអាកាសនៅសមុទ្រ ក្នុងអវកាស និងក្នុងប្រព័ន្ធអ៊ីនធឺណិត ដែលនឹងធ្វើឱ្យចិនអាចប្រើប្រាស់ឆន្ទៈរបស់ពួកគេមកក្នុងតំបន់បាន។ ជាពិសេសការប៉ះទង្គិចគ្នាចុងក្រោយរវាងក្រុងប៉េកាំងជាមួយតៃវ៉ាន់ ដែលប្រទេសចិនបានមើលឃើញថា តៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន។ ហើយទីក្រុងប៉េកាំងបាននិយាយថា ខ្លួននឹងមិនស្ទាក់ស្ទើរក្នុងការប្រើកម្លាំងប្រសិនបើក្រុងតៃប៉ិប្រកាសជាផ្លូវការនូវឯករាជ្យភាព ឬក្នុងករណីអន្តរាគមន៍ពីខាងក្រៅរួមទាំងសហរដ្ឋអាមេរិកដែលជាសម្ព័ន្ធមិត្តក្រៅផ្លូវការដ៏មានឥទ្ធិពលបំផុតរបស់កោះនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ ndtv