មួយក្បាលរបស់ Ronaldo ជួយឲ្យ Juventus លើកពានរង្វាន់ Italy Super Cup កាលពីយប់មិញ
- January 17, 2019
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបសេះបង្កង់ Juventus កីឡាករ Cristiano Ronaldo បានជួយឲ្យ Juventus ឈ្នះពានរង្វាន់ Italy Super Cup ក្រោយពេលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះតែតបាល់បញ្ចូលទីយកឈ្នះក្លឹប AC Milan នៅក្នុងនាទីទី 61។

ការឈ្នះពានរង្វាន់ Italy Super Cup ឫក៏ពានរង្វាន់ Supercoppa Italiana របស់ក្លឹបសេះបង្កង់ Juventus នេះគឺជាការឈ្នះលើកទី 8 របស់ពួកគេ ហើយក៏ជាពានរង្វាន់ទី 1 របស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដូចគ្នាបន្ទាប់ពីរូបគេជួយឲ្យក្លឹប Juventus យកឈ្នះក្លឹប AC Milan កាលពីយប់មិញ។
ការប្រកួតពានរង្វាន់ Italy Super Cup កាលពីយប់មិញនេះគឺធ្វើឡើងនៅក្នុងប្រទេស អារ៉ាប៊ីសាអូឌីត ហើយសម្រាប់ការជ្រើសរើសប្រទេសដទៃដើម្បីប្រកួតពានរង្វាន់នេះគឺតែងតែធ្វើឡើងជារឿយៗសម្រាប់ពានរង្វាន់ Italy Super Cup ឫក៏ពានរង្វាន់ Supercoppa Italiana នេះដោយសារតែសហព័ន្ធកីឡាបាល់ទាត់អុីតាលីចង់ទាក់ទងអ្នកគាំទ្រឲ្យស្គាល់បាល់ទាត់អុីតាលីឲ្យបានច្រើន។

បុត្រ
- Share This Post:






