ប្រើវិធីឃោរឃៅមកប្រដៅកូនត្រូវគេថតបានបង្ហោះចូលបណ្តាញសង្គម ចុងក្រោយត្រូវប៉ូលិសចាប់ខ្លួន
ប្រទេសចិន ៖ ក្មេងជៀសមិនផុតនោះទេពីការបង្កើតកំហុសផ្សេងៗនោះ បែរនេះហើយទើបអ្នកជាឪពុកម្តាយគួរណាមានចិត្តអត់ធ្មត់ខ្លាំងបន្តិចក្នុងការអប់រំតម្រង់ផ្លូវរបស់ពួកគេ។ ប្រភពព័ត៌មានបរទេសបានចុះផ្សាយករណីដ៏ឃោរឃៅមួយ ដែលឪពុកម្នាក់វាយធ្វើបាបកូនស្រីវ័យ១០ឆ្នាំរបស់ខ្លួនព្រមទាំងចងនាងអូសតាមម៉ូតូទៀតផង។ ឧបទ្ទេវហេតុនេះបានកើតឡើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងតំបន់ស្វយ័តខេត្ត Guangxi។

វីដេអូអំពើរឃោរឃៅរបស់ឪពុកម្នាក់នេះត្រូវគេចែករំលែកក្នុងបណ្តាញសង្គម ក្នុងវីដេអូនោះបានបង្ហាញថាឪពុកដែលមានត្រកូល Wei បានវាយក្បាលរបស់កូនស្រីគាត់ និងត្រឹមតែប៉ុណ្ណឹងនោះទេគេថែមទាំងបានចាប់ទាញជើងទាំងពីរបស់កូនចងទៅនឹងម៉ូតូអូសដូចជាសត្វធាតុ។ ក្មេងស្រីម្នាក់នោះបានស្រែកយំយ៉ាងឈឺចាប់ ប៉ុន្តែមិនមាននរណាម្នាក់ចេញមុខមកជួយឃាត់ឪពុករបស់ក្មេងស្រីនោះទេ។ ជាសំណាងណាស់ដែលអាជ្ញាធរនៅក្នុងតំបន់នោះអាចរកឃើញជនសង្ស័យភ្លាមក្រោយពីទទួលបានការផ្ញើវីដេអូអោយ២០នាទី។ បើតាមការអោយដឹងពីភ្នាក់ងាប៉ូលិសបានអោយដឹងថាក្មេងស្រីតូចនេះត្រូវរបួសរលាត់ស្បែកនៅត្រង់ដៃ និងខ្នងរបស់នាង ពេលនេះនាងកំពុងទទួលការព្យាបាលរបួស និងសុខភាពផ្លូវចិត្តនៅមន្ទីពេទ្យមួយកន្លែងក្នុងខេត្ត Guangxi។ ឪពុករបស់ក្មេងស្រីរងគ្រោះបានសារភាពថាគេពិតជាបានធ្វើបែបនេះដាក់កូនស្រីមែន គឺដោយសារតែនាងគេចវេះមិនចង់ទៅសាលារៀន៕




ប្រភព ៖ thecoverage