ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភាពយន្ត «គុហា» អំពីការជួយសង្គ្រោះក្រុមក្មេងៗបាល់ទាត់ និងគ្រូបង្វឹកនៅក្នុងរូងភ្នំថាំហ្លួង នឹងបញ្ចេញ Trailer នៅខែក្រោយ

    BY autoadmin January 19, 2019
    ភាពយន្ត «គុហា» អំពីការជួយសង្គ្រោះក្រុមក្មេងៗបាល់ទាត់ និងគ្រូបង្វឹកនៅក្នុងរូងភ្នំថាំហ្លួង នឹងបញ្ចេញ Trailer នៅខែក្រោយ

    នាយកផលិតករថៃដែលបានចំណាយពេលប៉ុន្មានសប្តាហ៍ដើម្បីថតខ្សែភាពយន្តអំពីការជួយសង្គ្រោះនៃរូងភ្នំ «ថាំហ្លួង» បាននិយាយថា ការផ្តោតសំខាន់របស់គាត់នៅក្នុងខ្សែភាពយន្តនេះ គឺទៅលើភាពត្រឹមត្រូវ និងវីរភាព។ ផលិតករលោក Tom Waller និយាយថា៖ «គុហា» ដែលនឹងចេញផ្សាយទាំងស្រុងចំថ្ងៃគម្រប់ខួប ១ឆ្នាំ នៃប្រតិបតិ្តការជួយសង្គ្រោះនេះ នឹងក្លាយជាការឆ្លើយតបនៃបេសកកម្មសង្គ្រោះក្មេងប្រុសទាំង ១២នាក់ និងគ្រូបង្វឹករបស់ពួកគេពីរូងភ្នំថាំហ្លួង។

    គិតមកត្រឹមពេលនេះគឺមានរយៈពេល ៧ខែ នៃការសង្គ្រោះ ហើយក៏មានសៀវភៅមិនតិចជាង ៦ក្បាល ដែលបានដាក់លក់នៅលើគេហទំព័រ Amazon ។ ចំណែកតួសម្ដែងជាងពាក់កណ្ដាលនៅក្នុងរឿងនេះ គឺជាតួអង្គពិតដែលបានសង្គ្រោះពួកគេ ជាពិសេសគឺពួកគេជាវីរ​បុរសដែលអ្នករាល់គ្នាប្រហែលជាមិនបានដឹងពីវត្តមាន។ ភាពយន្ត «គុហា» នេះនឹងត្រូវបញ្ចេញ Trailer នៅក្នុងកម្មវិធីមហោស្រពភាពយន្ត Berlin Film Festival នៅខែក្រោយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nationmultimedia

    Share This Post: