ខ្មែរណូត

ស្វែងរក

  • PR

    សឿ សុធារ៉ា នៅតែចាយទឹកភ្នែកបានយ៉ាងជោគជាំ

    BY Liny Chan January 26, 2023
    សឿ សុធារ៉ា នៅតែចាយទឹកភ្នែកបានយ៉ាងជោគជាំ

    តារាសម្តែងដ៏ល្បីល្បាញកាលពីជាងដប់ឆ្នាំមុន អ្នកនាង សឿ សុធារ៉ា បានរងព្យុះជីវិតយ៉ាងមួយទំហឹង រហូតធ្វើឲ្យបាត់បង់ស្ទើគ្រប់យ៉ាង រាល់ថ្ងៃសល់តែខ្លួនមួយនិងកូនតូចៗប្រុសស្រីពីរនាក់។

    បន្ទាប់ពីរងព្យុះជីវិតជាបន្តបន្ទាប់ ពេលនេះ សឿ សុធារ៉ា ហាក់បានស្រាកស្រានធូរស្បើយ ហើយងាកមកប្រឡូកក្នុងសិល្បៈវិញ ជាមួយនឹងលេចវត្តមានក្នុងរឿងភាគបុរាណ ម្ចាស់កីតម្បាញ ដែលដឹកនាំដោយ លោក កៅ សីហា កំពុងត្រៀមចាក់ផ្សាយ ដើមខែកុម្ភៈ 2023 ខាងមុខនេះ។

    តាមរយៈឈុតខ្លីៗក្នុងរឿងភាគមួយនេះ សឿ សុធារ៉ា នៅតែត្រូវបានមហាជនស្ញើចសរសើរនៅភាពប៉ិនប្រសប់ ក្នុងការសម្តែងដែលត្រូវចាយទឹកភ្នែកយ៉ាងជោគជាំ។

    គួរបញ្ជាក់ផងដែរថារឿង ម្ចាស់កីតម្បាញ ជារឿងភាគបុរាណដែលស្ថិតនៅក្នុងសម័យលង្វែក កំពុងតែត្រៀមចាក់ផ្សាយជូនទស្សនាចាប់ទីថ្ងៃទី6 កុម្ភៈ 2023 នេះហើយ នៅលើកញ្ចក់ទូរទស្សន៍ ហង្សមាសHDTV រៀងរាល់ថ្ងៃ ចន្ទ អង្គារ ពុធ ម៉ោង 8-9 យប់៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay