មនុស្ស ៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចកប៉ាល់មួយគ្រឿងនៅឈូងសមុទ្រជប៉ុន
- BY
- Pheakdey
- January 27, 2023
យ៉ាងហោចណាស់ណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍លិចកប៉ាល់មួយគ្រឿងនៅឯឈូងសមុទ្រនៃប្រទេសជប៉ុន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករានេះ។ កប៉ាល់ដែលបានលិចនោះមានឈ្មោះថា The Jin Tian ជាកប៉ាល់របស់ចិន ដែលមានផ្ទុកមនុស្សសរុបចំនួន ១៣នាក់ ដោយក្នុងនោះមានទាំងពលរដ្ឋចិន និងពលរដ្ឋមីយ៉ាន់ម៉ាផងដែរ។

ប្រភពខាងលើបានបន្តថា ភ្លាមៗក្រោយទទួលបានសញ្ញាអាសន្ននិងការស្នើសុំជំនួយ ក្រុមអ្នកជួយសង្គ្រោះរបស់អាជ្ញាធរចិនបានបានបញ្ជូនកប៉ាល់ជំនួយ និងឧទ្ធម្ភាគចក្រជាច្រើនគ្រឿងដើម្បីធ្វើអន្តរាគមន៍ជួយជនរងគ្រោះ ហើយជាលទ្ធផលគឺគេអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៥នាក់។ ដោយឡែកជនរងគ្រោះចំនួន ៨នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ខណៈនៅក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះគឺមាន ៦នាក់ជាពលរដ្ឋចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






