ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមហ៊ុន Versace រងការរិះគន់យ៉ាងខ្លាំង ដោយសារតែប្រើប្រាស់ខោប្រដាល់របស់ថៃ មកដើរបង្ហាញម៉ូដ ហើយធ្វើបែបនេះ

    BY autoadmin January 19, 2019
    ក្រុមហ៊ុន Versace រងការរិះគន់យ៉ាងខ្លាំង ដោយសារតែប្រើប្រាស់ខោប្រដាល់របស់ថៃ មកដើរបង្ហាញម៉ូដ ហើយធ្វើបែបនេះ

    កម្មវិធីបង្ហាញម៉ូត Versace របស់ក្រុមហ៊ុនអ៊ីតាលីត្រូវបានគេចោទប្រកាន់ពីបទ ការអនុម័តមិនសមរម្យ (Cultural Appropriation) ដោយមិនឱ្យ credit ទៅម្ចាស់ដើម លើម៉ូត «ខោប្រដាល់» ថ្មីរបស់ខ្លួន។ ដែលខោខ្លីនោះត្រូវបានបង្ហាញជាសម្លៀកបំពាក់បុរសសម្រាប់ Fall-Winter 2019-20 Collection ដែលបានបង្ហាញខ្លួននៅ Milan Fashion កាលពីថ្ងៃ ទី១២ ខែមករា ២០១៩។

    ចំណែកអ្នកនិយមលេងអ៊ីនធឺណិត ក៏បានអំពាវនាវឱ្យក្រុមហ៊ុន Versace មើលឡើងវិញនូវដើមកំណើតនៃខោនេះ ព្រោះវាគឺជាផ្នែកមួយនៃខោខ្លីប្រដាល់ មួយថៃ (Muay Thai) ហើយស្របពេលដែលមួយថៃគឺជាសិល្បៈប្រដាល់ដំណាងឱ្យថៃ និងត្រូវបានឱ្យតម្លៃបំផុតពីប្រជាជនថៃតាំងពីបុរាណមកនោះ ការដែលមិនឱ្យ Credit មកម្ចាស់ដើមគឺជាការមើលងាយ និងមិនផ្ដល់កិត្ដិយសឱ្យម្ចាស់ដើមផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ nextshark

    Share This Post: