ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យុវជនម្នាក់ត្រូវជាប់គុកជាង ១០ឆ្នាំ ក្រោយបង្ហោះវីដេអូជម្រុញឲ្យមានការបាញ់រះទ្រង់ទ្រាយចំនួន ២ករណីនៅអាមេរិក

    BY Pheakdey January 28, 2023
    យុវជនម្នាក់ត្រូវជាប់គុកជាង ១០ឆ្នាំ ក្រោយបង្ហោះវីដេអូជម្រុញឲ្យមានការបាញ់រះទ្រង់ទ្រាយចំនួន ២ករណីនៅអាមេរិក

    អង់គ្លេស៖ តុលាការអង់គ្លេសបានសម្រេចផ្តន្ទាទោសឲ្យយុវជនម្នាក់ជាប់គុករយៈពេល ១១ឆ្នាំកន្លះ ក្រោយយុវជនរូបនេះបានបង្ហោះវីដេអូដែលមានលក្ខណៈជម្រុញទឹកចិត្តឲ្យមានការបាញ់រះនិងសម្លាប់ពលរដ្ឋស្លូតត្រង់ចំនួន ២ករណីនៅអាមេរិក នៅលើបណ្តាញសង្គមរបស់គេ។ យុវជនរូបនេះមានឈ្មោះថា Daniel Harris បច្ចុប្បន្នមានអាយុ ១៩ឆ្នាំ រស់នៅក្នុងទីក្រុង Manchester ​នៃប្រទេសអង់គ្លេស។

    បើតាមលោកចៅក្រម Patrick Field បានបញ្ជាក់ថា វីដេអូដែលយុវជន Daniel Harris បានបង្ហោះនោះគឺជាវីដេអូ 3D មានខ្លឹមសារបង្ហាញពីមនោគមវិជ្ជាស្តាំនិយមយ៉ាងងប់ងុល ហើយរូបគេបានបង្ហោះវីដេអូនោះជាងមួយឆ្នាំមកហើយ​ ពោលគឺនៅអំឡុងពេលដែលរូបគេមានអាយុ ១៧ឆ្នាំម្លេះ។ ជាងមួយនេះមកនេះ វីដេអូដែលបង្ហាញពីមនោគមវិជ្ជាស្តាំនិយមមួយនេះបានក្លាយជាប្រភពជម្រុញទឹកចិត្តនិងបំផុសឲ្យមានគំនិតរើសអើងយ៉ាងខ្លាំង រហូតជម្រុញឲ្យមានការបាញ់រះទ្រង់ទ្រាយធំចំនួន ២ករណី ដែលបានសម្លាប់ពលរដ្ឋអាមេរិកអស់ជាច្រើននាក់ផងដែរ៕

     

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

    Share This Post: