កីឡា

ខ្សែបម្រើ Anthony Martial ឈានដល់កិច្ចព្រមព្រៀងបន្ដកុងត្រាថ្មីជាមួយនឹងបិសាចក្រហម Manchester United ហើយ

BY
Khmernote Media
January 19, 2019

ខ្សែបម្រើ Anthony Martial បានឈានដល់កិច្ចព្រមព្រៀងចុះហត្ថលេខាបន្ដកុងត្រាថ្មីរយៈពេល 5 ឆ្នាំជាមួយនឹងក្លឹបបិសាចក្រហម Manchester United ហើយ នេះយោងតាមការរាយការណ៍របស់សារពត៌មាន Mirror។

កិច្ចចចាររវាងក្លឹបបិសាចក្រហម Manchester United និងខ្សែបម្រើ Anthony Martial ក្នុងជំនាន់លោក Jose Mourinho ដឹកនាំបានធ្វើឲ្យខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនសប្បាយចិត្តជាមួយនឹងក្លឹបហើយទំនាក់ទំនងជាមួយនឹងក្លឹបបិសាចក្រហម Manchester United ក៏ប្រេះស្រាំ ដែលជាហេតុធ្វើឲ្យខ្សែបម្រើរូបនេះមានការស្ទាក់ស្ទើរជាមួយនឹងក្លឹប ហើយស្វែងរកផ្លូវចាកចេញពីក្លឹប។

ប៉ុន្ដែពេលនេះក្រោយពេលលោក Ole Gunnar Solskjær ចូលមកដឹកនាំ ខ្សែបម្រើ Anthony Martial បានរីករាយនិងសប្បាយចិត្តឡើងវិញ ជាពិសេស Martial មានទំនុកចិត្តក្នុងការបង្ហាញខ្លួនឲ្យក្លឹបឡើងវិញ ខណៈដែលពេលនេះ Martial បានឈានដល់ការចចារលើកិច្ចព្រមព្រៀងបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបបិសាចក្រហម Manchester United ហើយ។ ការបន្ដកុងត្រាថ្មីរបស់ Martial អាចនឹងធ្វើឡើងនៅក្នុងពេលខាងមុខនេះ។

បុត្រ

ប្រភព៖ Goal

Share This Post: