អន្តរជាតិ

លោក Zelenskyy៖ អ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀតជាបន្ទាន់

BY
Pheakdey
January 30, 2023

អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែនបាន Volodymyr Zelenskyy ថ្លែងថា អ៊ុយក្រែនត្រូវការអាវុធជាច្រើប្រភេទបន្ថែមទៀត និងត្រូវការជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមករានេះ។ តម្រូវការអាវុធនៅពេលនេះគឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពប្រយុទ្ធនៅភាគខាងលិចនៃតំបន់ Donetsk ។

នៅក្នុងកិច្ចប្រជុំតាមវីដេអូមួយលោកប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាក់ថា កងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារយ៉ាងខ្លាំងក្លានិងឥតឈប់ឈរទាល់តែសោះនៅក្នុងទីក្រុង Bakhmut ក្រុង Vuhledar និងកន្លែងសំខាន់ៗជាច្រើនទៀតនៅភាគខាងលិចតំបន់ Donetsk។ នៅចំពោះមុខស្ថានភាពបែបនេះកងទ័ពអ៊ុយក្រែនត្រូវការអាវុធបន្ថែមទៀតយ៉ាងច្រើននិងជាបន្ទាន់ ទើបអាចទប់ទល់នឹងការវាយប្រហារពីសំណាក់កងព័ទរុស្ស៊ីបាន បើមិនដូចនេះទេទីក្រុងនិងតំបន់សំខាន់ៗខាងលើនេះនឹងត្រូវបំផ្លាញខ្ទេចខ្ទីទាំងស្រុងតែម្តង៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

Share This Post: