Der Daily

ជិតដល់ថ្ងៃបើកប្រាក់ខែល្មម តោះដាក់សាច់អាំងបែបកូរ៉េ មួយឈុតពីរឈុត ថតរូបស្អាតៗនៅហាង WangGi Korean BBQ

BY
Liny Chan
January 30, 2023

អ្នកដែលចូលចិត្តញ៉ាំសាច់អាំងបែបកូរ៉េ ហើយជាហ្វេនតារា K-pop ឬ ហ្វេន Star war មកញ៉ាំសាច់អាំងនៅហាង WangGi Korean BBQ ដឹងតែត្រូវចិត្តហ្មង។ ក្រៅពីលក់សាច់អាំងបែបកូរ៉េ ហាង WangGi Korean BBQ នៅមានមុខម្ហូបបែបកូរ៉េជាច្រើនមុខដូចជា ពងមាន់ចំហុយ​ ស៊ុបគីមឈី និងម្ហូបជាង ២០មុខទៀត។ បើនិយាយពីតម្លៃវិញគឺសមរម្យមែនទែន ចំពោះឈុតសាច់អាំងតម្លៃចាប់ពីជាង ១០ដុល្លារឡើងទៅក្នុងមួយឈុត។

ហើយអ្វីដែលកាន់តែពិសេសនៅ WangGi Korean BBQ មាន Hoegaarden ព្រិល បែបត្រជាក់ៗ ញ៉ាំជាមួយសាច់អាំងចាប់មាត់ជីបៗតែម្ដង​។ បន្ថែមពីលើម្ហូបឆ្ងាញ់ៗហើយ បរិយាកាសនៅក្នុងហាងក៏រឹតតែអេម ជាមួយការរៀបចំបែបតារា K-pop និង Star war ដូច្នេះបានញ៉ាំសាច់អាំងឆ្ងាញ់ៗហើយ ចំណេញបានរូបថតស្អាតៗទៀត។ ហាង WangGi Korean BBQ សាច់អាំងបែបកូរ៉េ លេខទូរស័ព្ទ៖ 086 969 222 ,ទីតាំង៖ ផ្លូវ 57 សង្កាត់បឹងកេងកង១ នៅលើហាង Costme៕

Share This Post: