ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកនេសាទជនជាតិខ្មែរដែលត្រូវប៉ូលិសថៃចាប់ខ្លួនកាលពីឆ្នាំ២០១៦ ពេលនេះត្រូវតុលាការថៃកាត់អោយជាប់គុក…

    BY Khmernote Media March 6, 2018
    អ្នកនេសាទជនជាតិខ្មែរដែលត្រូវប៉ូលិសថៃចាប់ខ្លួនកាលពីឆ្នាំ២០១៦ ពេលនេះត្រូវតុលាការថៃកាត់អោយជាប់គុក…

    ថៃ ៖ កាលពីឆ្នាំ២០១៦អាជ្ញាធរប្រទេសថៃបានឃាត់ខ្លួនអ្នកនេសាទជនជាតិខ្មែរចំនួនប្រាំនាក់ដែលបានហែលឆ្លងទៅកាន់កោះ Koh Kood ហើយបានព្យាុយាមរំលោភ និងសម្លាប់ទៅលើស្រ្តីជនជាតិបារាំងពីរនាក់។ នៅកាលពីថ្ងៃច័ន្ទម្សិលមិញនេះ តុលាការថៃបានសម្រេចកាត់ទោសអ្នកទាំងប្រាំនាក់នោះអោយជាប់គុករយៈពេល៥០ឆ្នាំពីបទប្រើប្រាស់ហឹង្សាធ្ងន់ធ្ងរ និង ការរំលោភសេពសន្ថវៈ។ តាមប្រភពបានអោយដឹងថា Koh Kood ជាកោះដាច់ស្រយាលមួយរបស់ថៃដែលស្ថិតនៅជិតបន្ទាត់ព្រំដែនកម្ពុជាថៃ។

    កាលពីខែកុម្ភៈ ឆ្នាំ២០១៦ ជនជាប់ចោទទាំងប្រាំរូបបាន​ហែល​ឆ្លងលើកោះនោះ ហើយវាយប្រហាលើក្រុមទេសចរណ៍ជនជាតិបារាំង​៤​នាក់។ ក្នុងចំណោមជនជាតិបារាំងពីរនាក់ដែលរងរបួសបានរត់មកប្តឹងប៉ូលិសថៃ ទើបធ្វើអោយប៉ូលិសអាចជាប់បានជនជាប់ចោទទាំងប្រាំនោះនៅនឹងកន្លែងតែម្តង។ ម្នាក់ក្នុងចំណោមប្រាំនាក់នេះត្រូវបានប៉ូលិសថៃអះអាងថានឹងជាប់សង្ស័យលើបទធ្វើឃាតទៀតផង៕
    ប្រភព ៖ coconuts

    Share This Post:
    MPO4D jitutoto mpo4d Mpoplay