អន្តរជាតិ

ខេត្តស៊ីឈួនរបស់ចិននឹងអនុញ្ញាតឲ្យពលរដ្ឋដែលមិនបានរៀបការអាចមានកូនដោយស្របច្បាប់

BY
Pheakdey
January 31, 2023

ចិន៖ តាមធម្មតាដើម្បីទទួលបានកូនម្នាក់ដោយស្របច្បាប់គឺលោកអ្នកត្រូវតែរៀបការដោយស្របច្បាប់ជាមុនសិន​ ទើបអាចទទួលបានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់ចុះបញ្ជីជាតិកំណើតកូន និងដើម្បីបង្ហាញសិទ្ធជាអាណាព្យាបាលរបស់កូន។ យ៉ាងណាក្តី បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times បានឲ្យដឹង អាជ្ញាធរខេត្ត ស៊ីឈួន ភាគខាងត្បូងប្រទេសចិននឹងអនុញ្ញាតឲ្យពលរដ្ឋដែលមិនបានរៀបការអាចមានកូនដោយស្របច្បាប់បានផងដែរ។

ច្បាប់ថ្មីនេះនឹងចាប់ផ្តើមមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែកុម្ភៈនេះតទៅ ហើយតាមរយៈការអនុវត្តច្បាប់ពិសេសមួយនេះគឺមានន័យថា គ្រប់ពលរដ្ឋទូទៅទោះបានរៀបការឬមិនបានរៀបការដោយស្របច្បាប់ក៏ដោយ តែពួកគេមានសិទ្ធស្មើគ្នាក្នុងការបង្កើតកូនដោយស្របច្បាប់ ហើយអ្វីដែលកាន់តែពិសេសទៀតនោះគឺអាជ្ញាធរខេត្តស៊ីឈួននឹងអនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចមានកូនច្រើនដោយមិនកំណត់ចំនួនទៀតផង។ គួរបញ្ជាក់ជូនថា សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្រោយកំណើតប្រជាជនចិនមានការថយចុះគួរឲ្យកត់សម្គាល់ ខណៈរដ្ឋាភិបាលចង់លើកទឹកចិត្តឲ្យពលរដ្ឋរបស់ខ្លួនសម្រេចចិត្តយកកូន៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Times

Share This Post: