អន្តរជាតិ
ផ្កាយរណបចារកម្មរបស់អាមេរិក បានបង្ហោះចូលទៅក្នុងតារាវិថីពីរដ្ឋកាលីហ្វ័រញ៉ា
BY autoadmin
January 21, 2019
គ្រាប់រ៉ុក្កែតធុនធ្ងន់ដែលផ្ទុកផ្កាយរណបស៊ើបការណ៍អាមេរិកមួយ បានបង្ហោះចូលក្នុងតារាវិថីពីរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃសៅរ៍។ គ្រាប់រ៉ុក្កែតនេះបញ្ជូនផ្កាយរណបរបស់ National Recognition office ពីមូលដ្ឋានទ័ពអាកាស Vandenberg នៅវេលាម៉ោង ១១ និង ១០នាទី ព្រឹកនៅប៉ាស៊ីហ្វិក ដែលបាញ់បង្ហោះពីមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងលិចនៃទីក្រុងឡូសអេនជឺលេស។ យ៉ាងណាមិញព័ត៌មានលម្អិតស្តីពីបេសកកម្មនេះដែលត្រូវបានគេដាក់ឈ្មោះថា NROL-71 នេះមិនត្រូវបានបញ្ចេញទេ៕
អត្ថបទ៖ លីដា
ប្រភព៖ yahoo