អន្តរជាតិ

អាមេរិកនឹងផ្តល់ជំនួយជាង ២ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈជំនួយលើកនេះមានបញ្ចូលទាំងគ្រាប់រ៉ុកកែតចម្ងាយឆ្ងាយជាលើកដំបូងទៀតផង

BY
Pheakdey
February 1, 2023

សហរដ្ឋអាមេរិក៖ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅល្ងាចថ្ងៃពុធ ទី១ ខែកុម្ភៈនេះបានឲ្យដឹងថា សហរដ្ឋអាមេរិកបានត្រៀមរួចរាល់ហើយក្នុងការផ្តល់ជំនួយដែលមានទំហំទឹកប្រាក់ ២,២ ពាន់លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែន។ ជំនួយក្នុងទំហំទឹកប្រាក់ដ៏ច្រើនសម្បើមនេះនឹងត្រូវផ្តល់ជូនជាដំណាក់កាល និងត្រូវបានបែងចែកជាច្រើនផ្នែកផ្សេងៗគ្នារួមមាន ផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌។

ប្រភពខាងលើនេះបានបន្តថា នៅក្នុងកញ្ចប់ជំនួយថ្មីនេះគឺអាមេរិកនឹងដាក់បញ្ចូលនូវគ្រាប់រ៉ុកកែតសម្រាប់បាញ់ក្នុងរយៈចម្ងាយឆ្ងាយជាលើកដំបូងផងដែរ ខណៈនាពេលកន្លងមកកងទ័ពអ៊ុយក្រែនតែងទទូចចង់បានអាវុធទំនើបប្រភេទនេះ តែភាគីខាងអាមេរិកមិនធ្លាប់​បានផ្តល់ជូននោះទេ។ បន្ថែមពីអាវុធដ៏ទំនើបបំផុតនេះ គ្រាប់បែក គ្រាប់កាំភ្លើង កាំភ្លើងធំ ​និងអាវុធសំខាន់ៗទូទៅជាច្រើនទៀតក៏មាននៅក្នុងបញ្ជីនៃជំនួយនេះផងដែរ។ បើគ្មានអ្វីប្រែប្រួលនោះទេគឺកញ្ចប់ជំនួយខ្លះនៃកញ្ចប់ជំនួយដ៏ធំខាងលើនេះនឹងត្រូវដឹកជញ្ជូនទៅដល់ទឹកដីអ៊ុយក្រែននៅសប្តាហ៍ក្រោយនេះហើយ៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Times

Share This Post: