ច្បាស់ការណ៍ហើយ កិច្ចប្រជុំកំពូលរវាងមេដឹកនាំ ដូណាល់ ដ្រាំ-គីម ជុងអ៊ុន នៅខែកុម្ភៈ នឹងប្រព្រឹត្តទៅនៅប្រទេសវៀតណាម
មន្រ្តីរដ្ឋបាលអាមេរិកកំពុងរៀបចំផែនការធ្វើកិច្ចចរចាកំពូលលើកទី២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ដ្រាំ ជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងប្រទេសវៀតណាម។ សេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា លោក ត្រាំ នឹងជួបលោក គីម នៅចុងខែកុម្ភៈ បន្ទាប់ពីកិច្ចប្រជុំរយៈពេល ៩០នាទី រវាងលោកប្រធានាធិបតី និងលោក គីម យ៉ុងចុល ដែលជាជំនួបកំពូលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ លោក គីម យ៉ុងចុល ក៏បានជួបជាមួយរដ្ឋមន្រ្តីក្រសួងការពារជាតិ Michael Pompeo ផងដែរកាលពីថ្ងៃសុក្រ។
កិច្ចប្រជុំនេះទំនងជានឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ ប៉ុន្តែទីក្រុងដាណាំង ដែលជាកន្លែងប្រជុំ Apec ឆ្នាំ២០១៧ និងទីក្រុង ហូជីមិញ ក៏ត្រូវបានយកមកពិចារណាផងដែរ។ យ៉ាងណាមិញលោក ដ្រាំ បានសរសេរនៅលើបណ្តាញ Twitter កាលពីថ្ងៃអាទិត្យថា៖ «កិច្ចប្រជុំដ៏អស្ចារ្យនៅសប្តាហ៍នេះគឺជួបជាមួយកំពូលអ្នកតំណាងរាស្ត្រ» «ហើយយើងនឹងទន្ទឹងរង់ចាំជួបជាមួយលោកប្រធាន គីម នៅចុងខែកុម្ភៈ!»៕
អត្ថបទ៖ លីដា
ប្រភព៖ straitstimes