រលកកម្តៅក្នុងប្រទេសអូស្រ្តាលីឡើងដល់កំណត់ត្រាកម្រិតកំពូលដែលមិនធ្លាប់មានចាប់តាំងពី ឆ្នាំ១៩៣៩
ការិយាល័យឧតុនិយមរបស់អូស្ត្រាលីបាននិយាយថា រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៧ ខែមករា រលកកម្តៅក្នុងប្រទេសអូស្រ្តាលីគឺស្ថិតនៅក្នុងសីតុណ្ហភាពក្តៅបំផុតទាំងដប់ក្នុងប្រទេសអូស្ត្រាលី។ ដោយក្រុង Marble Bar នៅភាគពាយ័ព្យនៃប្រទេសអូស្រ្តាលីកាលពីថ្ងៃអាទិត្យមានសីតុណ្ហភាពក្តៅខ្លាំងបំផុតគឺ ៤៩.១ អង្សាសេ (១២០ ហ្វារិនហៃ) ហើយទីក្រុងនេះគឺមានសីតុណ្ហភាពក្តៅខ្លាំងជាង ២០ថ្ងៃ ជាប់ៗគ្នា ដោយមានសីតុណ្ហភាពលើសពី ៤០ អង្សាសេ។
ព័ត៌មាននៅទូទាំង South Australia ដូចជា៖ រដ្ឋ New South Wales និង រដ្ឋ Victoria បានឱ្យដឹងថា ទីក្រុងមួយចំនួនគឺមានសីតុណ្ហភាពក្ដៅខ្លាំងបំផុតដូចជា៖ ទីក្រុង Port Augusta មានសីតុណ្ហភាព ៤៨.៩ អង្សាសេ, ក្រុង Andamooka មានសីតុណ្ហភាព ៤៧.៨ អង្សាសេ និងក្រុង Griffith គឺមានសីតុណ្ហភាព ៤៦.៤ អង្សាសេ … ហើយវាប្រហែលរលកកម្តៅក្ដៅខ្លាំងបំផុតដែលបានប៉ះពាល់ដល់ប្រទេសអូស្ត្រាលីចាប់តាំងពីខែមករា ឆ្នាំ១៩៣៩ មក។ ដោយសារកម្តៅក្ដៅខ្លាំងបានចេះតែអូសបន្លាយពេលវេលា វានឹងបង្ករផលប៉ះពាល់មនុស្សវ័យក្មេង វ័យចំណាស់ និងអ្នកដែលមានជំងឺហឺត, ជំងឺសួត ឬអ្នកជំងឺផ្លូវដង្ហើមជាដើម៕


អត្ថបទ៖ លីដា
ប្រភព៖ kikistalk