វៀតណាមឈរលេខរៀង ទី៦ លើពិភពលោក ក្នុងការរកប្រាក់ចំណូលបានខ្ពស់បំផុតពីពាណិជ្ជកម្មអនឡាញ E-commerce
យោងតាមស្ថិតិប្រព័ន្ធអ៊ីនធឺណេត Statista បានឱ្យដឹងថា ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់លេខ ៦ លើពិភពលោក ក្នុងឆ្នាំ២០១៨ ខាងរកចំណូលបានខ្ពស់បំផុតពីពាណិជ្ជកម្មអនឡាញ (E-commerce)។ ជាមួយនឹងអតិថិជនចំនួន ៤៩.៨លាននាក់ នៅលើទីផ្សារអេឡិចត្រូនិច និងចំណូលពីការលក់អនឡាញនៅតាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុនដែលមានចំនួន ២.២៦ពាន់លានដុល្លារអាមេរិក ពោលគឺកើនឡើង ២៩.៤% បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ។
គេហទំព័រ Shopee គឺស្ថិតនៅលំដាប់កំពូលនៃបញ្ជីហាងអនឡាញក្នុងប្រទេសវៀតណាម ដោយមានចំនួនអ្នកចូលមើល ១២៣.២លាននាក់។ ដេញពីក្រោយដោយ Tiki ខណៈដែល Lazada មានលំដាប់ ទី៣ ហើយ The Gioi Di Dong (Mobile World) និង Sendo គឺឈរនៅលំដាប់លេខ ៤ និងលេខ ៥ ។ បើយោងតាមវេបសាយ iPrice Group និងវេបសាយ SimilarWeb បានឱ្យដឹងថា គេហទំព័រដូចជា៖ Tiki, The Gioi Di Dong និង Sendo គឺជាគេហទំព័រ E-commerce ក្នុងស្រុករបស់វៀតណាម ដែលស្ថិតក្នុងចំណោមចរាចរខ្ពស់បំផុតទាំង ១០ ក្នុងតំបន់អាស៊ីអាគ្នេយ៍។
ក្រុមហ៊ុន Tiki បានទទួលប្រាក់ចំណូលចំនួន ១២២លានដុង (៥.២លានដុល្លារអាមេរិក) ពីក្រុមហ៊ុនអ៊ីនធឺណេត និងបច្ចេកវិទ្យាក្នុងស្រុក VNG និង ទទួលប្រាក់ចំណូលចំនួន ៤៤លានដុល្លារ ពីអ្នកលក់រាយតាមអ៊ីនធឺណែត JD.com ។ ទន្ទឹមនឹងនេះដែរក្រុមហ៊ុន Sendo បានទាញយកផលចំណេញ ៥១លានដុល្លារ ពីវិនិយោគិន ៨នាក់ ជាពិសេសគឺពីក្រុមហ៊ុន SBI Holdings ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលតំណាងឱ្យការប្រកួតប្រជែងក្នុងឧស្សាហកម្មពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាម និងបានជំរុញឱ្យមានកំណើន ២២ភាគរយ នៅក្នុង ឆ្នាំ២០១៨ និងបានផ្ដួលដៃគូប្រជែងជាច្រើន។
យ៉ាងណាក៏ដោយវាហាក់ដូចជា ប្រទេសវៀតណាមមិនបានទាញយកសក្តានុពលពេញលេញនៃផ្សារទំនើបតាមអនឡាញរបស់ខ្លួននោះទេ ខណៈដែលត្រឹមតែ ៥៣ភាគរយនៃប្រជាជនរបស់ខ្លួនប្រើប្រាស់អ៊ីនធឺណិត និងជិត ៥០លាននាក់ មានស្មាតហ្វូនប្រើប្រាស់ (ប្រជាជនសរុបគឺប្រហែល ៩៦លាននាក់)៕
អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider