អន្តរជាតិ
អាមេរិកប្រើមីស៊ីលមួយគ្រាប់បាញ់ទម្លាក់បាឡុងដែលជាចារកម្មរបសចិន
BY Liny Chan
February 6, 2023
អាមេរិក៖ កងយោធាអាមេរិកបានបាញ់ទម្លាក់បាឡុងដែលត្រូវបានគេសង្ស័យថាគឺជាចារកម្មរបស់រដ្ឋាភិបាលចិនហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះ។ ការសម្រេចបាញ់នេះត្រូវបានធ្វើឡើងនៅពេលដែលបាឡុងរបស់ចិននោះហោះចេញពីតំបន់ឆ្នេរសមុទ្រនៃរដ្ឋ South Carolina។

ប្រភពខាងលើបានបន្តថា យោធាអាមេរិកបានប្រើប្រាស់មីស៊ីលតែមួយគ្រាប់ប៉ុណ្ណោះដើម្បីបាញ់ទម្លាក់បាឡុងមួយនេះ ខណៈចំណាត់ការរបស់យោធាអាមេរិកនៅពេលនេះត្រូវបានគេមើលឃើញថា បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងការទូតរវាងអាមេរិកជាមួយនិងចិន។ គួររម្លឹកជូនថា ចិនបានបង្ហោះអាឡុងធំមួយហោះកាត់ទឹកអាមេរិកប៉ុន្មានថ្ងៃមកហើយ ខណៈរដ្ឋអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាបណ្តាញចារម្មលួចយកព័ត៌មានរបស់ពលរដ្ឋអាមេរិកសម្រាប់ផ្តល់ឲ្យទៅរដ្ឋាភិបាលចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia