កីឡា

លោក Gareth Southgate គ្មានចំណាប់អារម្មណ៍ក្នុងការផ្លាស់ប្ដូរការងារពីក្រុមជម្រើសជាតិអង់គ្លេសទៅធ្វើជាគ្រូបង្វឹករបស់ Man Utd ឡើយ

BY
Khmernote Media
January 21, 2019

លោក Gareth Southgate បដិសេធមិនព្រមទទួលយកការងារជាធ្វើគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United ដោយលោកនៅតែបន្ដជ្រើសរើសធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសអង់គ្លេសដដែរ។

គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសដែលដឹកនាំអង់គ្លេសឡើងទៅកាន់វគ្គ 4 ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup នៅរុស្សីនោះបានទទួចថា លោកចូលចិត្តតួនាទីបច្ចុប្បន្នជាង ព្រោះលោកគិតថាអង់គ្លេសនៅមិនទាន់រីកចម្រើននៅឡើយ ស្របពេលដែលលោក Gareth Southgate ត្រូវបានគេរំពឹងទុកថារូបលោកនឹងទទួលបានការងារជាគ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United នៅក្នុងពេលបញ្ចប់រដូវកាលនេះ។

ប៉ុន្ដែលោក Southgate បានបដិសេធមិនផ្លាស់ប្ដូរការងាររបស់គាត់ឡើយ ទោះបីជាក្លឹបបិសាចក្រហម Manchester United បានទាក់ទងរូបលោកឲ្យជំនួសដំណែងលោក Jose Mourinho ក៏ដោយ។ លោក Gareth Southgate បានអះអាងថាលោកនៅតែមានបំណងធ្វើជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេស ហើយជួយអង់គ្លេសឲ្យឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Nation League និងជាពិសេសពានរង្វាន់ EURO 2020។

បុត្រ

ប្រភព៖ Goal

Share This Post: