PR

សាន កុសុមះ ធីតាឯកសង្ក្រាន្តដែលជោគជ័យក្នុងវិសយ័សិល្បះ!!!

BY
Liny Chan
February 6, 2023

នៅសល់ពេលមិនយូរទៀតទេ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខិតចូលមកដល់ ដូចនេះយើងសូមរំលឹកដល់អតីតធីតាឯកសង្ក្រាន្តមួយរូប ដែលជោគជយ័ជាងគេក្នុងវិថីសិល្បះគឺ “កញ្ញា សាន កុសុមះ”។

បន្ទាប់ពីតំណែងធីតាឯកសង្ក្រាន្តនេះ កញ្ញា កុសុមះ បានក្លាយជាគោលដៅរបស់ផលិតផលធំៗជាច្រើន ជាមួយឱកាសការងារតគ្នាពីសកម្មភាពសិល្បះដូចជា ការសម្ដែងខ្សែរភាពយន្តជាដើម។ យោងតាមក្រុមហ៊ុនផ្នែកផ្សព្វផ្សាយ និង រៀបចំកម្មវិធីមួយបានអោយដឹងថា កេរ្តិ៍ឈ្មោះ និងទេពកោសល្យរបស់ កញ្ញា កុសុមះ ធ្វើអោយនាងទទួលបានតម្លៃខ្លួនក្នុងការផ្សព្វផ្សាយមិនធម្មតានោះទេ ហើយផលិតផលជាច្រើនក៏សម្រុកទៅចចារដើម្បីបានសហការជាមួយនាងដូចគ្នា។ ប៉ុន្តែ កញ្ញា ក៏មិនអាចសហការបានទាំងអស់ដែរ ព្រោះគាត់មានការទទួលខុសត្រូវខ្ពស់ ដូចនេះគាត់ត្រូវស្វែងយល់អោយច្បាស់សិនថា ផលិតផល រឺ សេវាកម្មដែលគាត់ផ្សព្វផ្សាយជូននោះ ពិតជាល្អដូចអ្វីដែលតម្រូវអោយគាត់យកមកនិយាយដែលរឺទេ។

យើងក៏សង្កេតឃើញថាដើមឆ្នាំថ្មីនេះ កញ្ញា កុសុមះ ក៏បានទទួលផ្សព្វផ្សាយអោយហាងគ្រឿងអលង្ការមួយឈ្មោះថា “ជាងហេង វណ្ណអាន” ដែល Miss Grand Cambodia ( ពេជ្រ វត្តី ) ធ្វើការផ្សព្វផ្សាយជូនដូចគ្នា ។ ហើយការសហការជាមួយ កញ្ញា កុសុមះ លើកនេះ “ជាងហេង វណ្ណអាន” បានរៀបចំម៉ូតយ៉ាងប្រណិត ជាមួយត្បូងពេជ្រ ព្រមទាំងត្បូងកម្ររបស់ខ្មែរយើងដូចគ្នា។

តាមប្រភពជិតស្និទ្ធដែលទទួលខុសត្រូវរវាង កញ្ញា កុសុមះ និង ហាងគ្រឿងអលង្ការក៏បានបញ្ជាក់ដែរថា ម៉ូតដែលធ្វើចេញមកអោយ កុសុមះ បានរៀបចំទុកមុនជិតកន្លះឆ្នាំ ដើម្បីស្វាគមន៍ឆ្នាំ 2023 ។ ម៉ូតថ្មីនេះ ក្រៅពីប្រើត្បូងពេជ្រកម្រិតល្អបំផុត ព្រមទាំងត្បូងកម្ររបស់ខ្មែរហើយនោះ វាក៏បង្កប់អត្ថនយ័នូវភាពជោគជយ័ និងទន់ភ្លន់របស់ស្ត្រីផងដែរ។

ដូចនេះបើលោកអ្នកចាប់អារម្មណ៍ ម៉ូតពេជ្រថ្មី ដែលអតីតធីតាឯកសង្ក្រាន្តយើងផ្សព្វផ្សាយនោះ សុំកុំភ្លេចទៅពិនិត្យផ្ទាល់នៅហាង “ជាងហេង វណ្ណអាន” ដែលមានទីតាំង ផ្ទះលេខ 159A ផ្លូវលេខ 215 មហាវិថីនេរុហ៏ សង្កាត់ផ្សារដេប៉ូ1 ខណ្ឌទួលគោក រាជធានីភ្នំពេញ រឺតាមទំនាក់ទំនងលេខ 010 555 551 / 017 555 551។

Share This Post: