លោក Unai Emery នៅតែទទួចថា Ozil នៅតែមានតួនាទីនៅក្នុង Arsenal ដដែលហើយនឹងបង្ហាញខ្លួនឡើងវិញនៅក្នុងប្រកួតបន្ទាប់
- January 21, 2019
លោក Unai Emery នៅតែមានតួនាទីទុកឲ្យខ្សែបម្រើ Mesut Ozil ដដែលនៅក្នុងក្លឹបកាំភ្លើងធំ Arsenal ទោះបីជាខ្សែបម្រើសញ្ជាតិអាឡឺម៉ង់រូបនេះមិនបានបង្ហាញខ្លួននៅក្នុងជំនួបយកឈ្នះ Chelsea ដោយលទ្ធផល 2-0 ក៏ដោយ។

ខ្សែបម្រើសញ្ជាតិអាឡឺម៉ងរូបនេះមិនបានបង្ហាញខ្លួនឲ្យក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេក្នុងឆ្នាំ 2019 នេះហើយកំពុងមានពាក្យចចាមអារាមជាច្រើនថា Ozil កំពុងស្វែងរកផ្លូវក្នុងការចាកចេញពី Arsenal នៅក្នុងពេលបញ្ចប់រដូវកាលនេះ។ ចាប់តាំងពីថ្ងៃទី 11 ខែវិច្ឆិកា ក្នុងជំនួបជាមួយនឹង Wolverhampton Wanderers ដែលបញ្ចប់ទៅដោយលទ្ធផល 1-1 រហូតមកដល់ពេលនេះ ក្រោមការដឹកនាំរបស់លោក Unai Emery ខ្សែបម្រើ Mesut Ozil បង្ហាញខ្លួនទើបតែបាន 155 នាទីតែប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យ Ozil ខ្វល់ខ្វាយអំពីដំណែងរបស់គេនៅក្នុងក្លឹប។
លោក Unai Emery បានទទួចថាខ្សែបម្រើ Mesut Ozil នឹងបង្ហាញខ្លួននៅក្នុងប្រកួតបន្ទាប់ ដោយលោក Emery បាននិយាយថា៖ កាលពីថ្ងៃសៅរ៍ Ozil បានត្រៀមខ្លួនរួចហើយសម្រាប់ការបង្ហាញខ្លួនឡើងវិញ ប៉ុន្ដែពួកយើងសម្រេចចិត្តមិនឲ្យឲ្យគាត់លេង។ ខ្ញុំបាននិយាយជាមួយនឹងគាត់ឲ្យត្រៀមខ្លួនសម្រាប់ប្រកួតកាលពីថ្ងៃសៅរ៍និងប្រកួតបន្ទាប់ ខ្ញុំចង់ឲ្យគាត់បង្ហាញខ្លួនឡើងវិញដូចកីឡាករដទៃនៅក្នុងក្រុម។

បុត្រ
ប្រភព៖ Goal
- Share This Post:






