ព្រឹត្តិការណ៍ដល់អស្ចារ្យមិនធ្លាប់មាន និងធំលើសគេក្នុងឆ្នាំ2023 អាចកើតមានឡើងដោយសារតែ
- BY
- Liny Chan
- February 7, 2023
ព្រឹត្តិការណ៍ដល់អស្ចារ្យមិនធ្លាប់មាន និងធំលើសគេក្នុងឆ្នាំ2023អាចកើតមានឡើង ដោយសារតែ ក្រុមហ៊ុនស្រាបៀរGANZBERG ជាក្រុមហ៊ុនស្រាបៀរកម្រិតពិភពលោក ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញនោះ កំពុងតែនឹងរៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា មានកំពូលតារាចម្រៀង
ឧកញ៉ា ព្រាប សុវត្ថិ, ឧកញ៉ា ខេមរៈ សិរីមន្ត, ឱក សុគន្ធកញ្ញា, ពេជ្រ សោភា,ឆន សុវណ្ណារាជ, ខេម, សេន យូរី, តន់ ចន្ទសីម៉ា, តារារ៉េប និងតារាចម្រៀងល្បីៗជាច្រៀន នឹងរួមគ្នាធ្វើឱ្យអ្នកគាំទ្រ និងអ្នកស្នេហាតន្ត្រី ដ៏ ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។

ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។

ឆាកតន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ទំនើប ហើយអ្វីកាន់តែពិសេសនោះគឺ តាមរយៈ Facebook ផ្លូវការ Beer GANZBERG បានឲ្យដឹងថា នៅមណ្ឌលកីឡា ខេត្តំកពង់ស្ពឺ និងទីតាំងច្រមុះជ្រូកក្រុងតាខ្មៅ ក្បែរសួនច្បារខេត្តកណ្តាល ថ្ងៃទី 13 14 កុម្ភះ 2023 នឹងមានព្រឹត្តិការណ៍ប្រគំតន្ត្រីអបអរថ្ងៃនៃក្តីស្រលាញ់ GANZBERG Valentine’s Day ដ៏ធំដាច់គេក្នុងប្រទេសកម្ពុជាផងដែរ៕








- Share This Post:






