ប្រទេសតួកគី ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលបីខែ
ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan កាលពីថ្ងៃទី៧ ខែកុម្ភៈ បានប្រកាសដាក់រដ្ឋក្នុងភាពអាសន្ននៅក្នុងខេត្តចំនួន១០ ដែលរងគ្រោះខ្លាំងបំផុតដោយការរញ្ជួយដី។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ការដាក់ភាពអាសន្ននឹងមានរយៈពេលបីខែ។

នៅព្រឹកព្រលឹមថ្ងៃទី៦ ខែកុម្ភៈ (ម៉ោងក្នុងតំបន់) គ្រោះរញ្ជួយដីកម្រិត ៧.៨ រ៉ិចទ័រ បានកើតឡើងនៅភាគខាងត្បូងប្រទេសតួកគី និងភាគពាយព្យនៃប្រទេសស៊ីរី។ នៅក្នុងសុន្ទរកថារបស់លោក Erdogan ក៏បានប្រកាសថាចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ដោយសារតែការរញ្ជួយដីនៅក្នុងប្រទេសតួកគីបានកើនឡើងដល់ ៣,៥៤៩នាក់។
រួមជាមួយនឹងការស្លាប់ដែលបានបញ្ជាក់ចំនួន ១,៦០២នាក់នៅក្នុងប្រទេសស៊ីរី រួមទាំងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងកងកម្លាំងប្រឆាំងផងដែរ ចំនួនអ្នកស្លាប់សរុបនៅក្នុងការរញ្ជួយដីនេះបានកើនឡើងលើសពី ៥,០០០នាក់។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅពេលដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះនៅតែបន្ត ដោយនៅក្នុងប្រទេសតួកគីតែឯង ចំនួនអ្នករងរបួសបានកើនលើស ២០,០០០នាក់។
អាជ្ញាធរតួកគីបានបញ្ជូនក្រុមអ្នកស្វែងរក និងជួយសង្គ្រោះជាង ២៤.០០០ នាក់ទៅកាន់កន្លែងកើតហេតុ៕


ប្រភព៖ zingnews