ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចំនួនអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីបន្តកើនឡើងដល់ជាង ១៥,០០០នាក់

    BY Pheakdey February 9, 2023
    ចំនួនអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីបន្តកើនឡើងដល់ជាង ១៥,០០០នាក់

    យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកុម្ភៈនេះបានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍រញ្ជួយដីនៅក្នុងប្រទេសតួកគី និងប្រទេសស៊ីរីបានបន្តកើនឡើងរហូតដល់ជាង ១៥,០០០នាក់​ហើយ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់នៅឡើយទេ។

    បញ្ហាអាកាសធាតុបានកំពុងក្លាយជាឧបសគ្គដ៏ចម្បងមួយក្នុងការជួយសង្គ្រោះជនរងគ្រោះ ខណៈអាជ្ញាធរនៃប្រទេសទាំង២ខាងលើបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះរាប់ពាន់នាក់នៅក្នុងប្រតិបត្តិការណ៍ជួយជនរងគ្រោះក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ។ សូមបញ្ជាក់ថា​ តួលេខអ្នកស្លាប់ជាក់ស្តែងគិតត្រឹមពេលនេះគឺមានចំនួន ១៥,៣៨៣នាក់ ហើយនៅក្នុងមានពលរដ្ឋតួគីចំនួន ១២,៣៩១នាក់ និងពលរដ្ឋស៊ីរីចំនួន ២,៩៩២នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Channel News Asia

    Share This Post: