តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅតួកគី និងស៊ីរីកើនឡើងជាង ២០,០០០នាក់
- BY
- Pheakdey
- February 10, 2023
តួលេខអ្នកស្លាប់ដោយគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរី បានកើនឡើងជាង ២០,០០០នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកុម្ភៈនេះ។ នៅក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺមានជនរងគ្រោះចំនួន ១៧,៤០៦នាក់បានស្លាប់នៅក្នុងទឹកដីនៃប្រទេសតួកគី ខណៈជនរងគ្រោះជាង ៣,៣០០នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសស៊ីរី។

ប្រភពខាងលើបានបន្តថា ប្រទេសតួកគីហាក់បានរងនូវគ្រោះថ្នាក់ធ្ងន់ធ្ងរជាងប្រទេសស៊ីរី ដោយនៅតួកគីមានអគារប្រមាណជា ៦,៥០០កន្លែង ត្រូវបានបំផ្លាញទាំងស្រុងតែម្តង ខណៈពលរដ្ឋតួកគីជាង ១៣,៥លាននាក់ កំពុងរងផលប៉ះពាល់ដោយប្រយោលផងដែរ។ គួរបញ្ជាក់ជូនថា នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះជនរងគ្រោះ គេបានជួបប្រទះនូវរឿងរ៉ាវ គួរឲ្យកត់សម្គាល់មួយគឺមានក្មេងតូចអាយុ ២ឆ្នាំម្នាក់ មានសំណាងនៅរស់មានជីវិតក្រោយបានជាប់នៅក្រោមគំនរបាក់បែកអស់រយៈពេល ៧៩ម៉ោង៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






