ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ី

    BY Liny Chan February 13, 2023
    ថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ ជាប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ី

    ថៃ៖ ប្រទេសថៃ នៅតែរក្សាបានចំណាត់ថ្នាក់ទី១០ នៅក្នុងសន្ទស្សន៍អំណាចអាស៊ី ២០២៣ (Asia Power Index 2023) នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand កាលពីពេលថ្មីៗនេះ។ តាមប្រភពដដែល ចំណាត់ថ្នាក់ទី១០ របស់ប្រទេសថៃ គឺស្ថិតនៅក្នុង អំណាចកណ្ដាល ដែលមានលំដាប់ពិន្ទុ (១៨.៧)។

    ការកំណត់ចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីនេះ គឺត្រូវបានធ្វើឡើងដោយវិទ្យាស្ថាន Lowy Institute ខណៈចំណាត់ថ្នាក់ប្រទេសដែលមានឥទ្ធិពលបំផុតនៅអាស៊ីទាំង ១០ សម្រាប់ឆ្នាំ២០២៣ នេះ មានដូចខាងក្រោម៖

    1. សហរដ្ឋអាមេរិក
    2. ប្រទេសចិន
    3. ប្រទេសជប៉ុន
    4. ប្រទេសឥណ្ឌា
    5. ប្រទេសរុស្ស៊ី
    6. ប្រទេសអូស្រ្តាលី
    7. ប្រទេសកូរ៉េខាងត្បូង
    8. ប្រទេសសិង្ហបុរី
    9. ប្រទេសឥណ្ឌូនេស៊ី
    10. ប្រទេសថៃ
    11. គួរបញ្ជាក់ថា ការកំណត់ចំណាត់ថ្នាក់ក្នុងនាមជាប្រទេសដែលមានឥទ្ធិពលបំផុតរបស់ប្រទេសណាមួយគឺត្រូវបានធ្វើឡើងដោយផ្អែកទៅលើស្ថានភាពជាក់ស្តែងជាច្រើននៅក្នុងប្រទេសទាំងនោះដូចជា កត្តាសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ ធនធាននាពេលអនាគត ទំនាក់ទំនងសេដ្ឋកិច្ច បណ្តាញការពារ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌ជាដើម៕

      ប្រភព៖ nationthailand, bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay