ខ្មែរណូត

ស្វែងរក

Der Daily

សេដ ឬអត់ល្ងាចហ្នឹង? បើសេដ ណាត់គ្នាទៅ “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” ដាក់មីនុយ «និយាយរឿងក្នុងចិត្ត» ថែម ឡាបយ៉េជាក់ៗ អេមសន្លប់

BY Liny Chan February 13, 2023
សេដ ឬអត់ល្ងាចហ្នឹង? បើសេដ ណាត់គ្នាទៅ “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” ដាក់មីនុយ «និយាយរឿងក្នុងចិត្ត» ថែម ឡាបយ៉េជាក់ៗ អេមសន្លប់

គ្រាន់តែលឺឈ្មោះមីនុយ «ស៊ីត្រាវអ្នកជិតខាង​» និងមឺនុយ​ «និយាយរឿងក្នុងចិត្ត» ប្រាកដជាឆ្ងល់ហើយថាជាអ្វី តែតាមពិតទៅវាជាឈ្មោះមុខម្ហូបនៅហាងមួយឈ្មោះថា “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម”។ ថា មីនុយ និងឈ្មោះហាង ទៅប្លែក តែរសជាតិ និងបរិយាកាសវិញ ក៏ប្លែកមិនចាញ់ឈ្មោះឡើយ គឺមានទីធ្លាធំទូលាយចង់បាន out door ក៏បាន ចង់បែបបន្ទប់ៗលក្ខណៈគ្រួសារក៏បាន ហើយមានតន្រ្តីកំដរទៀត។​

នៅហាង “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” មានលក់អាហារសាមញ្ញមែន តែប្រសព្វក្នុងការច្នៃណាស់ ទាំងរសជាតិ និងសម្រស់អាហារ ឆ្ងាញ់ប្លែក ហើយទាក់ទាញមែនទែន។ ក្រៅពីជប់ម្ហូបបែបប្លែកពីគេ ហាង “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” ជប់ប្រូម៉ូសិនពិសេសដល់អតិថិជនទៀត គឺសម្រាប់អ្នកចង់រៀបចំកម្មវិធីខួបកំណើត នឹងទទួលបានការបញ្ចុះតម្លៃ ១៥% រួមជាមួយការរៀបចំដេគ័រស្អាៗឱ្យទៀត។ ប្រូម៉ូសិនមួយទៀត គឺនៅចន្លោះម៉ោង ៦ ដល់ ម៉ោង ៨ ញ៉ាំ Beer មួយដបថែមមួយដប។ មិនទាន់អស់ទេ “ហាង ទិព្វ អាហារស្រស់ អាហារក្រៀម” ក៏អាចជប់ម្ហូបទៅដល់ផ្ទះអ្នកទាំងអស់គ្នាបានដែរ ចង់ញ៉ាំម្ហូបមួយណា គ្រាន់តែខលកម្មង់ គឺម្ហូបទៅដល់ផ្ទះហ្មង មិនថា នៅក្នុងក្រុង ឬ​នៅតាមបណ្ដាខេត្ត។ ហាង: ទិព្វ អាហារស្រស់ អាហារក្រៀម បើកលក់ពីម៉ោង 5ល្ងាច ដល់ម៉ោង 12-1យប់។ លេខទូរស័ព្ទ: 015 827 909។ ទីតាំង: ផ្លូវ 156 ជិតពេទ្យលោកសង្ឃ៕

Share This Post:
MPO4D jitutoto mpo4d Mpoplay