អាយុថ្លៃមែន! ជាប់ក្រោមគំនរបាក់បែកនៅតួកគីអស់រយៈពេល ១៨២ម៉ោងហើយ តែក្មេងប្រុសម្នាក់នៅមានសំណាងនៅរស់រានមានជីវិត
- BY
- Pheakdey
- February 14, 2023
តួកគី៖ តួលេខអ្នកស្លាប់ដោយសាគ្រោះរញ្ជួយដីនៅក្នុងប្រទេសតួកគីនិងប្រទេសស៊ីរីនៅតែបន្តកើនឡើង ខណៈប្រតិបតិ្តការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅ ព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈនេះបានឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះកាលពីថ្ងៃម្សិលមិញនេះ គេបានជួបប្រទះនូវរឿងដែលមិនដែលមិនគួរឲ្យជឿមួយ ដែលជាករណីជួយសង្គ្រោះជីវិតមនុស្សដ៏កម្របំផុត។

ហេតុការណ៍ដែលត្រូវបានគេចាត់ទុកថា ជាអព្ភូតហេតុដ៏អស្ចារ្យនោះ គឺមានក្មេងប្រុសអាយុ ១៣ឆ្នាំម្នាក់ ដែលបានកប់ជាប់នៅក្រោមគំនរបាក់បែកក្នុងប្រទេសតួកគីអស់រយៈពេល ១៨២ម៉ោង (ជាង ៧ថ្ងៃ) ហើយ តែនៅតែមានសំណាងនៅមានជីវិតនៅឡើយ។ គួរបញ្ជាក់ជូនថា គិតត្រឹមពេលនេះតួលេខអ្នកស្លាប់សរុបនៅក្នុងហេតុការណ៍ខាងលើនេះបានកើនឡើងដល់ជាង ៣៧,០០០នាក់ហើយ ដោយក្នុងនោះ គឺជនរងគ្រោះភាគច្រើនត្រូវបានរកឃើញនៅក្នុងប្រទេសតួកគី៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
- Share This Post:






