នូវែលសេឡង់ប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នដើម្បីឆ្លើយតបនឹងការវាយប្រហារដោយខ្យល់ព្យុះ Gabrielle
- BY
- Pheakdey
- February 14, 2023
នូវែលសេឡង់៖ រដ្ឋាភិបាលនៃប្រទេសនូវែលសេឡង់បានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែកុម្ភៈនេះ។ ការសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅពេលនេះគឺត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាខ្យល់ព្យុះស៊ីក្លូន Gabrielle ដែលកំពុងវាយប្រហារតំបន់កោះ North Island យ៉ាងខ្លាំងអស់រយៈពេលជាច្រើនថ្ងៃមកហើយ។

ប្រភពខាងលើបានបន្តថា បន្ថែមពីមានខ្យល់បោកបក់និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយ នៅតំបន់កើតហេតុខាងលើនេះក៏មានគ្រោះរញ្ជួយដីកម្រិត ៦,៣ រ៉ិចទ័របន្ថែមទៀតផងដែរ។ ពលរដ្ឋមួយចំនួនត្រូវបានគេប្រទះឃើញឡើងទៅសម្ងំនៅលើដំបូងផ្ទះដើម្បីរក្សាសុវត្ថិភាព ខណៈពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ។ យ៉ាងណាក្តី គិតត្រឹមពេលនេះគេនៅមិនទាន់ទទួលបានរបាយការណ៍បង្ហាញពីចំនួនជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅឡើយទេ ហើយទំហំនៃការខូចខាតធំកម្រិតណានោះក៏នៅមិនទាន់អាចវាយតម្លៃបាននៅឡើយដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times
- Share This Post:






