កាហ្វេដ៏កម្រម្យ៉ាង ត្រូវបានដាក់លក់នៅអ៉ីតាលីក្នុងតម្លៃ ១៤០ដុល្លារក្នុងមួយពែង ហើយមានលក់តែ ២០ពែងប៉ុណ្ណោះ
- BY
- Pheakdey
- February 14, 2023
អ៉ីតាលី៖ សម្រាប់ប្រិយមិត្តដែលជាអ្នកនិយមទទួលទានកាហ្វេប្រហែលជាបានដឹងច្បាស់ពីតម្លៃកាហ្វេថ្លៃៗនៅតាមហាងកាហ្វេល្បីៗជាច្រើនរួចហើយ តែថ្ងៃនេះអង្គភាពសារព័ត៌មានខែ្មរណូតសុំណែនាំលោកអ្នកឲ្យបានស្គាល់កាហ្វេពិសេសម្យ៉ាងដែលមានតម្លៃរហូតដល់ ១៤០ដុល្លារឯណោះនៅក្នុងមួយពែង។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ បានឲ្យដឹងថា កាហ្វេដែលមានតម្លៃថ្លៃជាងកាហ្វេទូទៅជាង ៥០ដងនេះ គឺជាកាហ្វេកម្រដែលមានដាក់លក់ត្រឹមតែ ២០ពែងប៉ុណ្ណោះនៅក្នុងទីក្រុងមែលប៊ននៃប្រទេសអ៉ីតាលី។

ប្រភពខាងលើបានបន្តថា កាហ្វេដែលមានតម្លៃដ៏ខ្ពស់នេះគឺជាកាហ្វេដែលគេបានឆុងចេញពីកាហ្វេប្រភេទ Black Jaguar ដោយពូជកាហ្វេប្រភេទនេះត្រូវបានគេដាំដុះតែនៅក្នុងតំបន់ឈីរីគីនៃប្រទេសប៉ាណាម៉ាប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២២ កន្លងទៅពូជកាហ្វេដ៏ឈ្ងុយឆ្ងាញ់ពិសារនេះបានជាប់ជាកាហ្វេល្អបំផុតនៅលើពិភពលោកជាមួយនឹងពិន្ទុ ៩៦,៥ នៃពិន្ទុពេញ ១០០។ ចំពោះតម្លៃនៃកាហ្វេមិនទាន់ឆុងវិញ គឺកាហ្វេប្រភេទនេះមានតម្លៃរហូតដល់ ២,០០០ដុល្លារឯណោះសម្រាប់កាហ្វេទម្ងន់ ១ផោន (៤៥០ ក្រាម) ហើយកាហ្វេប្រភេទនេះមានដាក់លក់ត្រឹមតែ ១០០ផោន (៤៥ គីឡូក្រាម) ប៉ុណ្ណោះសម្រាប់នៅក្នុងប្រទេសអ៉ីតាលីទាំងមូល៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






