កីឡា

ខ្សែប្រយុទ្ធ Emiliano Sala ផ្ញើសារដ៏រន្ធត់មួយទៅកាន់មិត្តភកិ្តរបស់គេ មុនពេលយន្ដហោះឯកជនរបស់គេបានបាត់ពីរ៉ាដាសុវត្ថិភាព

BY
Khmernote Media
January 23, 2019

កាលពីម្សិលមិញនេះខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតរបស់ក្លឹប Cardiff City កីឡាករ Emiliano Sala ដែលបានបាត់ខ្លួនលើយន្ដហោះឯកជនក្នុងពេលធ្វើដំណើរពីប្រទេសបារាំងមកកាន់ប្រទេសវេលស៍នោះ បានផ្ញើសារដ៏រន្ធត់មួយមកកាន់មិត្តភកិ្តរបស់គេមុនពេលយន្ដហោះឯកជនរបស់គេបានបាត់ពីរ៉ាដា។

ខ្សែប្រយុទ្ធ Emiliano Sala របស់ក្លឹប Cardiff City ដែលទើបតែផ្ទេរពីក្លឹប Nantes របស់បារាំងកាលពីពាក់កណ្ដាលខែមករានេះ បានជួបឧបទ្ទេវហេតុបាត់ខ្លួនជាមួយនឹងយន្ដហោះឯកជនរបស់គេក្នុងពេលធ្វើដំណើរមកកាន់ទីក្រុង Cardiff ប្រទេសវេលស៍ដើម្បីបង្ហាញខ្លួនឲ្យក្លឹប Cardiff City។ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះត្រូវបានក្លឹប Cardiff City ទិញពីក្លឹប Nantes ក្នុងតម្លៃផ្ទេរ 15លានផោន ហើយខ្សែប្រយុទ្ធ Sala គឺជាកីឡាករដំបូងក្នុងប្រវតិ្តសាស្រ្ដក្លឹប Cardiff City ដែលមានតម្លៃខ្លួនថ្លៃជាងគេ។

មុនពេលយន្ដហោះរបស់ Sala បានបាត់ពីរ៉ាដា ខ្សែប្រយុទ្ធរូបនេះបានផ្ញើសារមកកាន់ប្អូនប្រុសនិងមិត្តភកិ្តរបស់គេជាមួយនឹងការភ័យខ្លាចថា៖ សួស្ដីប្អូនប្រុស! តើឯងសុខសប្បាយទេ? ប្អូនប្រុសបងហត់ណាស់ បងនៅទីនេះ (Nantes) ធ្វើរឿងដដែលៗមិនឈប់។ នេះជាសារទី 1 របស់កីឡាករ Emiliano Sala ផ្ញើទៅកាន់ប្អូនប្រុសរបស់គេ។

សារទី 2៖ ខ្ញុំកំពុងនៅលើយន្ដហោះមើលទៅដូចជាមានរឿងអ្វីកើតឡើងអញ្ចឹង។ ខ្ញុំកំពុងធ្វើដំណើរទៅកាន់ក្លឹប Cardiff City ថ្ងៃស្អែកពួកយើងចាប់ផ្ដើម ហើយពេលរសៀលយើងហ្វឹកហាត់ អ្នកទាំងអស់គ្នា Cardiff City គឺជាក្លឹបថ្មីរបស់ខ្ញុំ។

សារទី 3៖ សុខសប្បាយទេអ្នកទាំងអស់គ្នា? ប្រសិនបើអ្នកមិនមានពត៌មានបន្ថែមអំពីខ្ញុំទេ អ្នកទាំងអស់គ្នាត្រូវបញ្ជូនគ្នាមករកខ្ញុំភ្លាម ពេលនេះខ្ញុំកំពុងភ័យខ្លាចខ្លាំង។ 

បុត្រ

ប្រភព៖ Goal

Share This Post: