Marcelo បង្ហាញពីបំណងប្រាថ្នារបស់គេក្នុងការចាកចេញពី Real Madrid ដើម្បីទៅជួបជុំជាមួយនឹង Ronaldo នៅឯ Juventus
- January 23, 2019
ខ្សែការពាររបស់ក្លឹបអធិរាជសរ Real Madrid កីឡាករ Marcelo បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ក្នុងចាកចេញពីទឹកដី Santiago Bernabeu ដើម្បីផ្ទេរទៅកាន់ក្លឹបសេះបង្កង់ Juventos នៅក្នុងថ្ងៃមួយ។

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះបានចំណាយពេលអស់រយៈពេល 13 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid ប៉ុន្ដែខ្សែការពាររូបនេះបានបំណងប្រាថ្នាចង់ចាកចេញពី Real Madrid ដើម្បីទៅរកការប្រកួតប្រជែងថ្មី ជាពិសេសខ្សែការពារ Marcelo ចង់ទៅជួបជុំជាមួយនឹង Ronaldo នៅឯក្លឹបសេះបង្កង់ Juventus។
ខ្សែការពារ Marcelo បានប្រាប់ទៅកាន់ក្លឹបអធិរាជសរ Real Madrid ថាឲ្យព្រមទទួលយកសំណើរណាមួយដែលកើតឡើងនៅក្នុងពេលខាងមុខពីក្លឹបនៅក្នុងលីគកំពូល Italai Serie A អំពីអនាគតរបស់គេ។ Marcelo បានបញ្ជាក់ថា៖ ប្រសិនបើពួកគេស្នើសុំទិញរូបខ្ញុំ អ្នកត្រូវតែឲ្យខ្ញុំចាកចេញ។

បុត្រ
ប្រភព៖ Goal
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






