គម្ពីរអាយុជាង ១,០០០ឆ្នាំមួយក្បាលនឹងត្រូវដាក់លក់ក្នុងតម្លៃប្រមាណជា ៥០លានដុល្លារ
- BY
- Pheakdey
- February 17, 2023
ព្រះគម្ពីរដ៏ចំណាស់មួយក្បាលនឹងត្រូវដាក់លក់តាមរយៈការដេញថ្លៃក្នុងតម្លៃដ៏ខ្ពស់បំផុតមួយ ពោលគឺចន្លោះពី ៣០-៥០លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ។ ព្រះគម្ពីរមួយក្បាលនេះត្រូវបានចងក្រងឡើងដោយប្រើប្រាស់ភាសាហេព្រើរ ខណៈគម្ពីរមួយក្បាលនេះមានអាយុកាលរហូតដល់ជាង ១,០០០ឆ្នាំហើយ។

ប្រភពខាងលើបានបន្តថា បើគ្មានអ្វីប្រែប្រួលនោះទេពិធីដេញថ្លៃព្រះគម្ពីរខាងលើនេះនឹងត្រូវគេរៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនៅក្នុងអំឡុងខែឧសភាខាងមុខនេះ។ គួរកត់សម្គាល់ថា ព្រះគម្ពីរខាងលើនេះអាចនឹងក្លាយជាសៀវភៅដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោកក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ខណៈនាពេលបច្ចុប្បន្ននេះសៀវភៅដែលមានតម្លៃខ្ពស់ជាងគេនោះគឺសៀវភៅរដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកដែលបានព្រីនជាលើកដំបូងបំផុត ដោយសៀវភៅមានតែមួយលើលោកនេះមានតម្លៃរហូតដល់ ៤៣លានដុល្លារអាមេរិក៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






