ព្យុះស៊ីក្លូន Gabrielle បណ្ដាលឱ្យពលរដ្ឋនូវែលសេឡង់ ៧នាក់បាត់បង់ជីវិត ខណៈជាង ១ម៉ឺននាក់ផ្សេងទៀតត្រូវជម្លៀសខ្លួនជាបន្ទាន់
- BY
- Pheakdey
- February 17, 2023
នូវែលសេឡង់៖ ព្យុះស៊ីក្លូន Gabrielle បានផ្តាច់យកជីវិតពលរដ្ឋនៃប្រទេសនូវែលសេឡង់អស់ចំនួន ៧នាក់នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកុម្ភៈនេះ។ ក្រៅតែពីបានរកឃើញអ្នកស្លាប់បាត់បង់ជីវិតហើយ ពលរដ្ឋនូវែលសេឡង់ប្រមាណជា ១០,០០០នាក់ផ្សេងទៀតបានបង្ខំចិត្តធ្វើការជម្លៀសខ្លួនចេញពីផ្ទះសម្បែងជាបន្ទាន់ដើម្បីទៅរកកន្លែងមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន។

ប្រភពខាងលើបានបន្តថា ព្យុះកំណាចខាងលើនេះអាចនឹងបន្តវាយប្រហារប្រទេសនូវែលសេឡង់ក្នុងពេលជាច្រើនថ្ងៃបន្ថែមទៀត ខណៈទំហំនៃផលប៉ះពាល់ក៏អាចបន្តកើនមានធ្ងន់ធ្ងរជាងនេះផងដែរ។ គួររម្លឹកជូនថា កាលពីប៉ុន្មានថ្ងៃមុននេះរដ្ឋាភិបាលនូវែលសេឡង់បានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្នរួចហើយដើម្បីត្រៀមទប់ទល់ជាមួយនឹងព្យុះមួយនេះ ខណៈព្យុះដ៏កម្រនេះត្រូវបានគេមើលឃើញថា គឺជាគ្រោះធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយសម្រាប់ប្រទេសនូវែលសេឡង់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






