អន្តរជាតិ

Valentine’s Day ចប់ភ្លាម ថៃសម្រេចអនុវត្តបទប្បញ្ញតិ្តថ្មីមួយគឺ “មិនបណ្តេញសិស្សដែលមានផ្ទៃពោះចេញពីស្ថាប័នសិក្សា”

BY
Pheakdey
February 18, 2023

ថៃ៖ អាជ្ញាធរថៃបានសម្រេចអនុវត្តបទប្បញ្ញត្តិថ្មីមួយដើម្បីការពារសិស្សស្រីដែលមានផ្ទៃពោះក្នុងអំឡុងពេលសិក្សា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ​នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែកុម្ភៈនេះ។ គួររបញ្ជាក់ជូនថា បទប្បញ្ញត្តិចាស់ដែលគ្រឹះស្ថានអប់រំថៃធ្លាប់បានអនុវត្តកន្លងមកនោះ គឺមិនអនុញ្ញាតឲ្យសិស្សស្រីដែលមានផ្ទៃពោះមកសិក្សាឡើយ ពោលគឺបណ្តេញពួកគេចេញពីសាលារៀនតែម្តង។

យ៉ាងណាក្តី ចាប់ពីពេលនេះទៅអាជ្ញាធរថៃនឹងអនុវត្តបទប្បញ្ញត្តិថ្មី ដែលមានខ្លឹមសារថា “សិស្សដែលមានផ្ទៃពោះនឹងមិនត្រូវបានបណ្តេញចេញពីស្ថាប័នអប់រំរបស់ពួកគេឡើយ លុះត្រាតែវាស្របទៅតាមការចង់បានរបស់សិស្ស”។​ បទប្បញ្ញត្តិថ្មីនេះត្រូវបានធ្វើឡើងដោយមានការពិភាក្សាយ៉ាងល្អិតល្អន់រវាងក្រសួងអប់រំ និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែងនៅក្នុងសង្គមថៃនាពេលបច្ចុប្បន្ននេះ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: