ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចិនព្រមានថា “អាមេរិកនឹងទទួលបានផលវិបាកគ្រប់បែបយ៉ាង” ជុំវិញករណីបា.ញ់ទម្លាក់បាឡុងរបស់ខ្លួន

    BY Pheakdey February 20, 2023
    ចិនព្រមានថា “អាមេរិកនឹងទទួលបានផលវិបាកគ្រប់បែបយ៉ាង” ជុំវិញករណីបា.ញ់ទម្លាក់បាឡុងរបស់ខ្លួន

    ចិន៖ ប្រទេសចិនកាលពីថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈម្សិលមិញនេះបានព្រមានច្បាស់ៗថា “អាមេរិកនឹងទទួលបានផលវិបាកគ្រប់បែបយ៉ាង” ជុំវិញករណីបាញ់ទម្លាក់បាឡុងរបស់ចិន។ សេចក្តីព្រមានខាងលើនេះត្រូវបានធ្វើឡើងដោយលោក Qin Gang រដ្ឋមន្ត្រីក្រសួងការបរទេសចិន ដែលបានថ្លែងនៅក្នុងសន្និសិទ្ធិសារព័ត៌មានផ្លូវការមួយនៅទីក្រុងប៉េកាំង។ រដ្ឋមន្ត្រីការបរទេសរូបនេះបាននិយាយថា ចិននឹងកំដរអាមេរិករហូតដល់ទីបញ្ចប់ជុំវិញករណីដ៏រសើបខាងលើនេះ។

    យ៉ាងណាក្តី លោក Qin Gang បានបញ្ជាក់បន្ថែមទៀតថា អាមេរិកកំពុងទាញយកផលប្រយោជន៍យ៉ាងច្រើនពីសំណុំរឿងបាឡុងនេះ តែចុងក្រោយអាមេរិកខ្លួនឯងទេ ដែលជាអ្នកត្រូវទទួលរងនូវផលលំបាកគ្រប់បែបយ៉ាងនោះ។ គួររម្លឹកជូនថា កាលពីថ្ងៃទី ៤ខែកុម្ភៈក​ន្លងទៅនេះ មានបាឡុងរបស់ចិនមួយគ្រឿងបានហោះទៅដល់ទឹកដីអាមេរិក ហើយចិនបានអះអាងថា បាឡុងនោះគឺជាបាឡុងសិក្សាអំពីអាកាសធាតុនិងបានហោះទៅដល់អាមេរិកដោយចៃដន្យប៉ុណ្ណោះ។ ក៏ប៉ុន្តែភាគីខាងអាមេរិកបានចោទប្រកាន់ថា បាឡុងនោះគឺជាបាឡុងចារកម្មរបស់រដ្ឋាភិបាលចិន ហើយអាមេរិកថែមទាំងបាននិយាយទៀតថា បាឡុងចារកម្មរបស់ចិនដូចនេះបានហោះស្ទើរតែគ្រប់ប្រទេសនៅលើពិភពលោកនេះទៅហើយ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ Strait Time

    Share This Post: