អន្តរជាតិ

អាមេរិកផ្តល់ជំនួយ ៥០០លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ក្រោយលោក ចូ បៃឌិន បានអញ្ជើញទៅដល់អ៊ុយក្រែនយ៉ាងភ្ញាក់ផ្អើលបំផុត

BY
Pheakdey
February 21, 2023

អ៊ុយក្រែន៖ លោកប្រធានាធិបតីអាមេរិក ចូ បៃឌិន បានអញ្ជើញទៅដល់ទីក្រុងគៀវ ប្រទេសអ៊ុយក្រែនយ៉ាងភ្ញាក់ផ្អើលបំផុតកាលពីថ្ងៃចន្ទ ទី២០ ខែកុម្ភៈម្សិលមិញនេះ ត្បិតដំណើរទស្សនកិច្ចនេះគ្មានអ្នកណាបានដឹងមុនឡើយ។ ការទៅដល់ប្រទេសអ៊ុយក្រែននៅពេលនេះគឺជាដំណើរទស្សនកិច្ចលើកទី១ របស់លោកប្រធានាធិបតិអាមេរិកហើយ បើរាប់ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងជាលើកដំបូងនៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២២មក។

ប្រភពខាងលើបានបន្តថា នៅក្នុងដំណើរទស្សនកិច្ចដ៏កម្រនេះលោកប្រធានាធិបតី ចូ បៃឌិន បានសន្យាថា អាមេរិកនឹងផ្តល់ជំនួយផ្នែកយោធា ដែលមានតម្លៃ ៥០០លានដុល្លារបន្ថែមទៀតទៅកាន់ប្រទេសអ៊ុយក្រែនផងដែរ។ ក្នុងជំនួបដោយផ្ទាល់ជាមួយលោកប្រធានាធិបតីអ៊ុយក្រែននោះ លោក ចូ បៃឌិន បានប្រាប់លោក វ៉ូឡូឌីម៉ាយឺ ហ្សេឡេនស្កាយ ថា អាមេរិកនឹងបន្តគាំទ្រអ៊ុយក្រែនដោយមិនរាថយនោះទេ ពោលគឺបន្តជួយគាំទ្ររហូតដល់ភ្លើងសង្គ្រាមត្រូវបានបិទបញ្ចប់ទាំងស្រុងតែម្តង៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

Share This Post: