ខ្មែរណូត

ស្វែងរក

Der Daily

ចេញពីធ្វើការចង់សម្រាកញ៉ាំអីឆ្ងាញ់ៗ ស្ដាប់ភ្លេង ក្រេប Beer ជាក់ៗ កុំរំលងហាង D’lini Seafoods នៅម្ដុំកោះពេជ្រយើងហ្នឹង!

BY Liny Chan February 21, 2023
ចេញពីធ្វើការចង់សម្រាកញ៉ាំអីឆ្ងាញ់ៗ ស្ដាប់ភ្លេង ក្រេប Beer ជាក់ៗ កុំរំលងហាង D’lini Seafoods នៅម្ដុំកោះពេជ្រយើងហ្នឹង!

ចេញពីធ្វើការហត់ ចង់ណាត់មិត្តភក្កិ គូស្នេហ៍ ឬ ណាត់ក្រាស់ ញ៉ាំម្ហូបឆ្ងាញ់ៗល្ងាចឡើងបែប Chill Chill អង្គុយស្ដាប់ភ្លេង មិនគួររំលងហាង D’lini Seafoods ដែលកំពុងរំលេចខ្លួននៅក្នុងកោះពេជ្រ។ នៅ D’lini Seafoods មានជម្រើសម្ហូបដល់ទៅជាង ១០០មុខឯណោះ មិនថា គ្រឿងក្លែម បែបស៊ុបក្ដៅៗ ឬប្រភេទគ្រឿងសមុទ្រគឺមានទាំងអស់ហើយស្រស់ៗតែម្ដង ចំណែកឯតម្លៃវិញ គឺសមរម្យមែនទែន។

ថាម្ហូបទៅតម្លៃសមរម្យនិងឆ្ងាញ់ទៅហើយ តែបើក្រឡេកមើលបរិយាកាសរឹតតែអេមទៀត ដោយសារខាងហាងដេគ័របែប outdoor រួមជាមួយបរិយាកាសព័ទ្ធដោយអាគារខ្ពស់ៗ តុបតែងដោយភ្លើងតូចៗគឺពិតជារីលែកតែម្ដង។ ក្រៅពីបរិយាកាសល្អ ហើយនៅហាងមានទាំង Band ច្រៀងកំដរហើយមាន DJ ទៀត។ លើសពីនេះ ហាងក៏មានប្រូម៉ូសិនពិសេស ចាប់ពីម៉ោង ៤ល្ងាច ដល់ម៉ោង ៦ល្ងាច និងមានការបញ្ចុះតម្លៃ ៣០% ហើយសម្រាប់ការរៀបចំពិធីខួបកំណើតបញ្ចុះតម្លៃ ១០%។ ហាង: D’lini Seafoods បើកលក់ពីម៉ោង 4ល្ងាច ដល់ម៉ោង 11យប់ លេខទូរស័ព្ទ: 069 93 93 54 ទីតាំង: នៅក្រោយ The bridge មួយផ្លូវ ជិត EDM3 ផែនទី: https://goo.gl/maps/cTrygqdfqGLR9E7K6

Share This Post:
MPO4D jitutoto mpo4d Mpoplay