អន្តរជាតិ

បុរសម្នាក់កំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនៅប្រទេសថៃ ក្រោយរូបគាត់រើសបានកាបូបដ៏មានតម្លៃមួយនៅកន្លែងសាធារណៈ និងបានសម្រេចធ្វើរឿងដ៏ស្មោះត្រង់មួយនេះ

BY
Pheakdey
February 22, 2023

ថៃ៖ បុរសជនជាតិម្នាក់ត្រូវបានគេចាត់ទុកថាគឺជាពលរដ្ឋគំរូម្នាក់ ក្រោយរូបគាត់បានធ្វើសកម្មភាពដ៏ស្មោះត្រង់មួយ ហើយអំពើល្អរបស់គាត់នោះត្រូវបានគេយកទៅចុះផ្សាយយ៉ាងផុសផុលនៅតាមបណ្តាញសង្គមនៅក្នុងប្រទេសថៃ។ បុរសដែលកំពុងទទួលបានការកោតសរសើរយ៉ាងខ្លាំងនេះមានឈ្មោះថា Muhammad Yusou និងមានអាយុ ២៥ឆ្នាំ។

ចំពោះរឿងរ៉ាវដែលនាំឲ្យគេបានដឹងអំពីសកម្មភាពដ៏ល្អរបស់លោក  Muhammad Yusou វិញគឺ ផ្តើមចេញពីការធ្វេសប្រហែលរបស់លោក Maazullah Khan Mongkhon អាយុ ២៧ ឆ្នាំ​ ដែលបានយកសំលៀកបំពាក់ទៅដាក់បោកនៅកន្លែងសាធារណៈមួយ ហើយក៏បានភ្លេចកាបូបដែលមានទ្រព្យសម្បត្តិយ៉ាងច្រើននៅទីនោះ។ ជាសំណាងល្អលោក Muhammad Yusou បានប្រទះឃើញកាបូបនោះនិងបានយកវាទុក ហើយមុននឹងចាកចេញពីកន្លែងកើតហេតុ លោក Muhammad Yusou បានព្យាយាមដើរទៅមុខកាមេរ៉ាសុវត្ថិភាពដើម្បីបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទាក់ទងយកកាបូបនេះទៅវិញ។

ក្រោយពេលដឹងថាបានបាត់កាបូបហើយ លោក Maazullah Khan Mongkhon ក៏បានទៅប្តឹងប៉ូលិស ហើយការស៊ើបអង្កេតត្រូវបានចាប់ផ្តើមឡើងដោយការពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុនោះ។ គ្រាន់តែបើកកាមេរ៉ាភ្លាមគេក៏ប្រទះឃើញសកម្មភាពរបស់លោក Muhammad Yusou ដែលបានរើសកាបូបនោះទុក និងបានបង្ហាញលេខទូរស័ព្ទរបស់គាត់សម្រាប់ទំនាក់ទំនងតែម្តង ហើយចុងក្រោយម្ចាស់កាបូបក៏អាចទទួលបានកាបូបមកវិញដោយពុំមានបាត់បង់ទ្រព្យសម្បត្តិអ្វីទាល់តែសោះដែលមាននៅក្នុងកាបូបនោះ ខណៈលោក Muhammad Yusou ទទួលបានលិខិតសរសើរដ៏មានតម្លៃមួយសន្លឹកពីអាជ្ញាធរថៃ។៕

 

អត្ថបទ៖ ភក្តី

ប្រភព៖ Facebook

Share This Post: