អន្តរជាតិ

ចិនសម្រេចបិទសាលាជាច្រើនកន្លែងព្រោះកូវីដ-១៩ ស្របពេលជំងឺផ្តាសាយបក្សីផ្តើមរាតត្បាតជាថ្មី

BY
Pheakdey
February 23, 2023

ចិន៖ អាជ្ញាធរចិនសម្រេចបិទសាលារៀនជាច្រើនកន្លែងនៅក្នុងសប្តាហ៍នេះដើម្បីឆ្លើយតបនឹងការរាតត្បាតជាថ្មីម្តងទៀតនៃជំងឺកូវីដ-១៩។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈនេះបានបញ្ជាក់ថា សាលារៀនជាច្រើនកន្លែងដែលត្រូវបានបិទទ្វារជាបណ្តោះអាសន្ននោះគឺភាគច្រើនស្ថិតនៅក្នុងខេត្ត Hangzhou ភាគខាងត្បូងនៃ​ប្រទេសចិន ខណៈខេត្តមួយនេះគឺជាខេត្តសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ចិនផងដែរ។

ប្រភពខាងលើបានបន្តថា ការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសចិននៅពេលនេះគឺបានកើតឡើងនៅក្នុងចំណោមក្មេងតូចៗ ដែលមិនធ្លាប់បានឆ្លងជំងឺកូវីដ-១៩ ពីមុនមកនោះទេ។ យ៉ាងណាក្តី អាជ្ញាធរចិនមិនបានបញ្ជាក់ទេថា មានកុមារប៉ុន្មាននាក់ដែលបានឆ្លងជំងឺកូវីដ-១៩ នោះ ហើយគេក៏មិនបានដឹងដែរថា ក្មេងៗទាំងនោះបានចាក់វ៉ាក់ស៊ាំងរួចហើយឬក៏អត់នោះទេ។ សូមបញ្ជាក់ជូនថា ក្រៅតែពីត្រូវប្រឈមជាមួយនឹងកូវីដ-១៩ គឺនៅក្នុងពេលនេះជំងឺផ្តាសាយបក្សីក៏កំពុងផ្តើមរាតត្បាតនៅក្នុងប្រទេសចិនផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: