PR

GANZBERG តែងតែឧបត្ថម្ភដល់ការនាំមក នៅព្រឹត្តិការណ៍អន្តរជាតិល្បីៗជាច្រើន មកជូនដល់ទស្សនិកជនទូទាំងប្រទេស

BY
Liny Chan
February 23, 2023

ក្រុមហ៊ុនស្រាបៀរ GANZBERG តែងតែឧបត្ថម្ភដល់ការនាំមក នៅព្រឹត្តិការណ៍អន្តរជាតិល្បីៗជាច្រើន មកជូនដល់ទស្សនិកជនទូទាំងប្រទេស អាចទស្សនាដោយសេរីជាការកំសាន្ត ជាក់ស្តែងក្នុង ព្រឹត្តិការណ៍ប្រកួតបាល់ទះមិត្តភាពអន្តជាតិ ក្រុមបាល់ទះជំរើសជាតិខ្មែរយើង រវាង ក្រុមបាល់ទះជំរើស ជាតិបារាំង U-19 ជាលិទ្ធផល ខ្មែរយើងទទួលបានជ័យជំនះក្នុងការប្រកួតមិត្តភាពលើកទី២ ជាលិទ្ធផល “ក្រុមជម្រើសជាតិកម្ពុជា ៣-១ ក្រុមជម្រើសជាតិបារាំង U-19” អបដោយជាមួយសំលេង គាំទ្រយ៉ាងច្រើនកុះករនៅក្នុងសាលបាល់ទះក្នុងវិមាននៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ទាំងអស់នេះ បានសបញ្ជាក់ថា វិស័យបាល់ទះនៅប្រទេសកម្ពុជា នឹងកាន់រីកចម្រើនទៅមុខជាលំដាប់ ជាពិសេស ផ្តល់កម្លាំងចិត្តដល់ក្រុមកីឡាករជម្រើសជាតិយើង ក្នុងការត្រៀមខ្លួនដណ្តើមមេដាយ ជូនជាតិមាតុភាព សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលខាង មុខនេះ។

ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្តចូលរួមគាំទ្រក្រុមជម្រើសជាតិខ្មែរយើងគ្រប់ៗវិស័យកីឡា ដើម្បី អភិវឌ្ឍន៍ និងលើកស្ទួយវិស័យកីឡាខ្មែរយើង អោយកាន់តែរីកចម្រើនឆ្ពោះទៅអនាគត។ ជាចុងក្រោយ យើងខ្ញុំទាំងអស់គ្នា សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបានសុខភាពល្អ សំណាងល្អ ជោគជ័យគ្រប់ភារកិច្ច ធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងជួបប្រទះនូវពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

Share This Post: