PR

ពិតជាមិនធម្មតា! ត្រឹមរយៈពេលខ្លី ពេជ្រ វត្តីសារ៉ាវឌ្ឍី បង្ហាញវត្តមានលើរឿងភាគរបស់ប៉ុស្តិ៍ហង្សមាសដល់ទៅបីរឿង

BY
Liny Chan
February 24, 2023

បវរកញ្ញា ពេជ្រវត្តី សារ៉ាវឌ្ឍី កំពុងតែល្បីឈ្មោះខ្លាំងទាំងក្នុងនិងក្រៅស្រុក កំពុងហាក់ត្រូវប៉ាន់ខ្លាំងៗ ដែលត្រឹមរយៈពេលខ្លីនាងបង្ហាញវត្តមានក្នុងរឿងភាគរបស់ប៉ុស្តិ៍ទូរទស្សន៍ ហង្សមាស HDTV ដល់ទៅ 3រឿង។

MISS Grand International លំដាប់រងទី5រូបនេះ បានបង្ហាញវត្តមានក្នងរឿង ប្រពន្ធចិត្តព្រះ ដែលទើបនឹងបញ្ចប់ទៅថ្មីៗ រឿង អប្សរាមហាអង្គរ ដែលទើបធ្វើពីធីក្រុងពាលីហើយនឹងចាប់ផ្តើមថតឆាប់ៗនេះ និងរឿងចុងក្រោយមួយទៀតគឺ រឿង បញ្ញើហង្ស ដែលនឹងចាក់ផ្សាយជូនទស្សនាចាប់ពីថ្ងៃចន្ទសប្តាហ៍ក្រោយនេះតែម្តង។

តាមរយៈរូបផុសស្ទើ និងឃ្លីបខ្លីរបស់រឿង បញ្ញើហង្ស ដែលទើបនឹងចេញថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងត្រូវដើរជាតួកាចឆ្នាសឆ្នើមដែលមើលទៅគឺថាហិរមិនធម្មតាឡើយ។

រឿង បញ្ញើហង្ស នឹងចាក់ផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ អង្គារ ពុធ ម៉ោង 7-8យប់ លើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV ៕

Share This Post: