អន្តរជាតិ

អ៊ុយក្រែនរៀបចំពិធីកាន់ទុក្ខផ្លូវការនៅថ្ងៃខួបមួយឆ្នាំនៃសង្គ្រាម ខណៈអាមេរិកប្រកាសផ្តល់ជំនួយបន្ថែម ២ពាន់លានដុល្លារ

BY
Pheakdey
February 25, 2023

អ៊ុយក្រែន៖ កាលពីថ្ងៃសុក្រ ទី២៤ ខែកុម្ភៈម្សិលមិញនេះ​ ប្រទេសអ៊ុយក្រែនបានរៀបចំពិធីកាន់ទុក្ខផ្លូវការមួយដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធក្រុមទាហ៊ាននិងក្រុមពលរដ្ឋជាច្រើនដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិក្នុងភ្លើងសង្គ្រាមជាមួយនឹងប្រទេសរុស្ស៊ី។ ពិធីកាន់ទុក្ខនេះត្រូវបានរៀបចំឡើងនៅចំថ្ងៃខួបគំរប់មួយឆ្នាំពេញតែម្តងនៃការកើតមានសង្គ្រាម ព្រោះថាកងទ័ពរុស្ស៊ីបានផ្តើមឈ្លានពានចូលក្នុងទឹកដីអ៊ុយក្រែនដំបូងនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២។

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time បានបញ្ជាក់ថា ពិធីកាន់ទុក្ខផ្លូវការរបស់ប្រទេសអ៊ុយក្រែនត្រូវបានរៀបចំឡើងនៅឯមជ្ឈមណ្ឌល Sophia Square ក្នុងទីក្រុងគៀវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោកប្រធានាធិបតី Volodymyr Zelensky។ ប្រភពខាងលើបានបន្តថា ស្របពេលអ៊ុយក្រែនកំពុងរៀបចំពិធីដ៏ក្រៀមក្រំនេះ សហរដ្ឋអាមេរិកដែលជាខ្នងបង្អែកដ៏សំខាន់របស់អ៊ុយក្រែននោះបានប្រកាសថា នឹងផ្តល់ជំនួយតម្លៃ ២ពាន់លានដុល្លារបន្ថែមទៀតទៅកាន់អ៊ុយក្រែន ខណៈអាមេរិកនៅតែរក្សាពាក្យសន្យាថា នឹងបន្តជួយគាំទ្រអ៊ុយក្រែនរហូតដល់ភ្លើងសង្គ្រាមត្រូវបានបញ្ចប់៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: