អន្តរជាតិ

ការសិក្សាមួយបង្ហាញថា ស្រ្តីកូរ៉េភាគច្រើនយល់ថាការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេនោះទេ

BY
Pheakdey
February 27, 2023

កូរ៉េខាងត្បូង៖ ការសិក្សាមួយបានបង្ហាញថា ស្រ្តីជនជាតិកូរ៉េខាងត្បូងភាគច្រើនយល់ឃើញថា​ ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់​នៅក្នុងជីវិតរបស់ពួកគេនោះទេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែកុម្ភៈនេះ។ ការសិក្សាមួយនេះត្រូវបានធ្វើឡើងដោយសមាគមកូរ៉េសម្រាប់ការសិក្សាសុខុមាលភាពសង្គម ដែលបានធ្វើការស្ទង់មតិក្នុងចំណោមពលរដ្ឋនៅលីវនិងមានអាយុចន្លោះពី ២០ ទៅ ៣៤ឆ្នាំ។

ប្រភពខាងលើបានបញ្ជាក់ថា បេក្ខជនដែលត្រូវបានគេស្ទង់មតិទាំងអស់នោះគឺមានចំនួនសរុប ២៨១នាក់ ហើយនៅក្នុងនោះមានស្រ្តីចំនួន ៤៥%ផងដែរ។ លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា មានស្រ្តីត្រឹមតែ ៤% ប៉ុណ្ណោះដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជាកាតព្វកិច្ចនៅក្នុងជីវិតរបស់ពួកគេ។ សម្រាប់បុរសវិញគឺមានត្រឹមតែ ១២,៩% ដែលបានឆ្លើយថា ការរៀបការនិងបង្កើតកូនគឺជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេ ខណៈពលរដ្ឋទាំងប្រុសនិងស្រីភាគច្រើនសុទ្ធតែឆ្លើយថា ការរៀបការនិងបង្កើតកូនមិនមែនជារឿងចាំបាច់នៅក្នុងជីវិតរបស់ពួកគេនោះទេ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Strait Time

Share This Post: