អន្តរជាតិ

មនុស្ស៥នាក់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឃាត.កម្មលើតារាម៉ូដែលហុងកុង

BY
Naren
February 27, 2023

(ហុងកុង)៖ គិតមកទល់ពេលនេះ មនុស្សសរុប៥នាក់ ដែលពាក់ព័ន្ធនឹងករណីឃាតកម្មលើតារាម៉ូដែលហុងកុង Abby Choi ត្រូវបានចាប់ខ្លួន។ HK01 បានរាយការណ៍ថា ប៉ូលីសហុងកុងបានចាប់ខ្លួនស្ត្រីម្នាក់ទៀតពាក់ព័ន្ធនឹងករណីឃាត.កម្មលើតារាម៉ូដែលហុងកុង ជនសង្ស័យចុងក្រោយជាស្ត្រីអាយុ៤៧ឆ្នាំ ដែលជួលផ្ទះដើម្បីឱ្យអតីតស្វាមីជនរងគ្រោះលាក់ខ្លួនពីការតាមចាប់របស់សមត្ថកិច្ច។

សមត្ថកិច្ចបានឱ្យដឹងថា មុខសញ្ញាដែលត្រូវបានចាប់ខ្លួនជាច្រើននាក់ មិនបានសហការជាមួយ ដែលធ្វើឱ្យប៉ូលីសមិនអាចពឹងផ្អែកលើសក្ខីកម្មដើម្បីដោះស្រាយសំណុំរឿង។ នាពេលកន្លងមក ក្រុមស៊ើបអង្កេតស្ទើរតែពឹងផ្អែកលើការវិភាគភស្តុតាង ការស៊ើបការណ៍សម្ងាត់ និងការប្រមូលព័ត៌មាន។

នៅក្នុងលទ្ធផលធ្វើកោសល្យវិច្ច័យចុងក្រោយនេះ Abby Choi បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរដែលវាយដោយវត្ថុរឹងចំក្បាល។ Abby Choi បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ខណៈពេលដែលនាងកំពុងធ្វើដំណើរទៅទទួលកូនរបស់នាងពីសាលារៀន។ បីថ្ងៃក្រោយមក សាកសពរបស់នាងត្រូវបានគេរកឃើញនៅផ្ទះមួយក្នុងតំបន់មួយនៅ Longwei ក្រុង Taipo (ហុងកុង)។ ឃាតករបានបំបែកសាកសពជនរងគ្រោះជាបំណែកៗ ដើម្បីបិទបាំង ពួកគេបានលាក់សាកសពជនរងគ្រោះនៅក្នុងទូទឹកកក ថែមទាំងចម្អិនបំណែកសាកសពទៀតផង។ សមត្ថកិច្ចកំពុងស្វែងរកសាកសពជនរងគ្រោះនៅឡើយ។

បច្ចុប្បន្ន អតីតឪពុកក្មេក និងប្អូនថ្លៃរបស់ Abby Choi ត្រូវបានប៉ូលីសហុងកុងចោទប្រកាន់ជាបណ្ដោះអាសន្នពីបទមនុស្សឃាត។ អតីតម្តាយក្មេក ក៏រងការចោទប្រកាន់ពីបទរារាំងការស៊ើបអង្កេតដោយផ្តល់ព័ត៌មានមិនពិត។ ចំណែក Alex Kwong (អតីតស្វាមី) ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃអាទិត្យ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារបញ្ហាសុខភាព។ សំណុំរឿងនេះត្រូវបានបញ្ជូនទៅជំនុំជម្រះនៅសាលាដំបូងក្រុង Cuu Long នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះ៕ ប្រភព៖ scmp / zingnews

Share This Post: