កីឡា

Aguero បានជំរុញឲ្យប៉ូលីសបន្ដការស្វែងរកខ្សែប្រយុទ្ធ Emiliano Sala បន្ដទៀត ក្រោយពេលប៉ូលីសបានប្រកាសបញ្ឈប់ការស្វែងរក Sala កាលពីម្សិលមិញ

BY
Khmernote Media
January 25, 2019

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមេឃខៀវ Manchester United កីឡាករ Sergio Aguero បានជំរុញឲ្យប៉ូលីសបន្ដការស្វែងរកកីឡាករ Emiliano Sala ដែលបាត់ខ្លួនជាមួយនឹងយន្ដហោះឯកជនរបស់គេ ក្រោយពេលប៉ូលីសបានប្រកាសបញ្ឈប់ការស្វែងរក Sala កាលពីម្សិលមិញនេះ។

កាលពីម្សិលមិញនេះប៉ូលីសបានបញ្ចប់ការស្វែងរកយន្ដហោះដែលដឹកខ្សែប្រយុទ្ធ Emiliano Sala ចេញពីទីក្រុង Nantes ប្រទេសបារាំងមកកាន់ទីក្រុង Cardiff របស់ប្រទេសវេលស៍បន្ទាប់ពីការស្វែងរកយន្ដហោះឯកជនរបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីននៅតែគ្មានទទួលបានសញ្ញាអ្វីសោះ។ ខ្សែប្រយុទ្ធ Emiliano Sala បានបាត់ខ្លួនជាមួយយន្ដហោះឯកជនតូចមួយកាលពីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីរូបគេបានចេញពីទីក្រុង Nantes មកកាន់ទីក្រុង Cardiff ដើម្បីត្រៀមបង្ហាញខ្លួននៅក្នុងក្លឹបថ្មីរបស់គេ។

កាលពីម្សិលមិញនេះខ្សែប្រយុទ្ធ Sergio Aguero ដែលជាមិត្តរួមជាតិរបស់ Sala បានជំរុញឲ្យប៉ូលីសបន្ដការស្វែងរក Emiliano Sala ដោយ Aguero បាននិយាយថា៖ យើងមិនទានចង់បោះបង់ការស្វែងរកនេះទេ ពួកយើងនៅតែមានសង្ឃឹម។ កុំទាន់អាលបញ្ឈប់ការស្វែងរកនេះអី ខ្ញុំនៅកំពុងមានក្ដីបារម្ភជាមួយនឹងក្រុមគ្រួសារនិងមិត្តភកិ្តរបស់គេយ៉ាងខ្លាំង ហើយពួកយើងកំពុងបន់ស្រន់ដល់ Sala។ 

បុត្រ

ប្រភព៖​ Goal

Share This Post: