ខ្មែរណូត

ស្វែងរក

  • PR

    ខ្លាំងជាងមុន!!! ក្រុមហ៊ុន foodpanda និង ក្រុមហ៊ុន TADA ចាប់ដៃគូសហការដើម្បីផ្តល់សេវាកម្មឲ្យកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន

    BY Liny Chan February 28, 2023
    ខ្លាំងជាងមុន!!! ក្រុមហ៊ុន foodpanda និង ក្រុមហ៊ុន TADA ចាប់ដៃគូសហការដើម្បីផ្តល់សេវាកម្មឲ្យកាន់តែប្រសើរ ដល់អតិថិជនរបស់ខ្លួន

    ភ្នំពេញ ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលរបស់ foodpanda នៅអគារ GIA កោះពេជ្រ,ក្រុមហ៊ុន foodpanda និង TADA បានប្រារព្ឋពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ដើម្បីផ្តល់អោយ អតិថិជនទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើន និងការដឹកជញ្ជូនដែលមានភាពងាយស្រួល និង រហ័សទាន់ចិត្ត។

    foodpanda ជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេមួយនៅក្នុង ប្រទេសកម្ពុជា ដែលផ្តល់សេវាកម្មដឹកជញ្ជូនភ្លាមៗទៅដល់ផ្ទះរបស់អតិថិជន និងមានភាពងាយស្រួល រហ័សទាន់ចិត្ត ដោយអតិថិជនគ្រាន់តែធ្វើការកម្ម៉ង់តាមរយៈកម្មវិធីទូរស័ព្ទដៃរបស់ខ្លួនតែប៉ុណ្ណោះ។ លើសពីនេះ ទៅទៀត ក្រុមហ៊ុន foodpanda មិនត្រឹមតែពង្រីកសេវាកម្មស្ទើរគ្រប់ទិសទីនោះទេ ថែមទាំងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់សេវាកម្មដល់អតិថិជនរបស់ខ្លួន ឲ្យកាន់តែប្រសើរផងដែរ។ ជាក់ស្តែងកាលពីថ្ងៃ ចន្ទ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣ កន្លងមកនេះ ក្រុមហ៊ុន foodpanda បានចាប់ដៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម ជាមួយក្រុមហ៊ុន TADA ដែលជាក្រុមហ៊ុន ដឹកជញ្ជូន ដែលបានបង្កើតកម្មវិធី Ride-hailing និងបានចាប់ផ្តើមដំបូងគេនៅប្រទេសកម្ពុជា ដែលមានកង់បីអគ្គិសនី ជាប្រភេទយានជំនិះដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍។ ពិធីនេះបានប្រារព្ធឡើង នៅទីស្នាក់កណ្តាលរបស់ foodpanda ដោយមានការចូលរួមពីតំណាងនៃក្រុមហ៊ុនទាំងពីរព្រមទាំងតំណាងដៃគូផ្សេងៗទៀតផងដែរ។

    ក្នុងការសហការនេះ ដៃគូទាំងពីរមានគោលដៅរួមដើម្បីពង្រឹង និងពង្រីកសេវាកម្មដឹកជញ្ជូនឲ្យកាន់តែប្រសើរឡើងជូនដល់អតិថិជនរបស់ខ្លួន។ ជាពិសេស អតិថិជន foodpanda និង TADA នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖
    ១- ទទួលបានការដឹកជូនដោយឥតគិតថ្លៃសេវា រហូតដល់៥ដង និងទទួលបានការបញ្ចុះតម្លៃ 50% បន្ថែម សម្រាប់អតិថិជនថ្មីដែលធ្វើការកម្ម៉ង់តាម foodpanda App ដោយគ្រាន់តែប្រើប្រូម៉ូកូដ “TADA” ។
    ២- ទទួលបានការធ្វើដំណើរដំបូងឥតគិតថ្លៃ ចម្ងាយ ៣គីឡូម៉ែត្រ ដោយកក់ហៅតាមរយៈ TADA App សម្រាប់អតិថិជនថ្មី និង ទទួលបាន 50% បន្ថែមដោយប្រើប្រូម៉ូកូដ “FOODPANDA” នៅដំណើរបន្ទាប់។ ការផ្តល់ជូននេះមានចំនួនកំណត់ ។

    តំណាង ក្រុមហ៊ុន foodpanda បាន មានប្រសាសន៍ ថា៖ “ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូអាជីវកម្ម គឺជាការចាប់ផ្តើមនូវភាពជាដៃគូអាជីវកម្មដ៏ល្អប្រសើរមួយសម្រាប់ក្រុមហ៊ុន foodpanda និងTADA។ បន្ទាប់ពីចុះហត្ថលេខានេះ យើងនឹងធ្វើយុទ្ធនាការផ្សព្វផ្សាយ និងយុទ្ធសាស្រ្តទីផ្សាររួមគ្នាពីសេវាកម្មរបស់យើង ក្នុងគោលបំណងផ្តល់ជូននូវអត្ថប្រយោជន៍ជាច្រើនដល់អតិថិជនទាំងពីរក្រុមហ៊ុន តាមរយៈការបញ្ចុះតម្លៃ រហូតដល់ទៅ៥០% និងប្រូម៉ូសិនជាច្រើនទៀត ព្រមទាំងមានអ្វីកាន់តែពិសេសផ្សេងទៀតក្នុងអំឡុងខែ ឧសភា ខាងមុខនេះ”។

    លើសពីនេះតំណាង ក្រុមហ៊ុន TADA លោក Jonathan Chua អ្នកគ្រប់គ្រងទូទៅប្រចាំតំបន់ បានបន្ថែមទៀតថា៖ “ដោយសារតែ foodpanda និង TADA មានចក្ខុវិស័យ និងបេសកកម្មដូចគ្នាដែលមានគោលដៅផ្តល់នូវសេវាកម្មអោយមានភាពងាយស្រួល។ ដូចេ្នះការសហការមួយនេះ គឺពិតជាផ្តល់ភាពងាយស្រួល និង រហ័សទាន់ចិត្ត ដែលអតិថិជនអាចធ្វើការ កក់ការធ្វើដំណើរ ក៏ដូចជាម្ហូបអាហារតាមរយៈកម្មវិធីឌីជីថល foodpanda និង TADA app។

    សូមជម្រាបជូនដល់អតិថិជនទាំងសងខាង និងសាធារណជនឲ្យបានជ្រាបថា ការធ្វើឡើងនូវពិធីចុះហត្ថលេខានេះ ជានិមិត្តសញ្ញានៃការប្រឹងប្រែង និងការប្តេជ្ញាចិត្តដើម្បីចាប់ផ្តើមពីចំណុចតូចមួយ រហូតដល់ទីបញ្ចប់។”។
    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់គេហទំព័ររបស់ក្រុមហ៊ុន foodpanda: https://www.foodpanda.com.kh ឬ ទាញយកកម្មវិធីតាមរយៈ
    https://tinyurl.com/4n95anr5 នៅក្នុង App Store និង Play Store ដើម្បីទទួលបាននូវអត្ថប្រយោជន៍ជាច្រើនពី foodpanda ៕
    ទាញយកកម្មវិធី TADA តាមរយៈ https://tada-rider.app.link/lqPdGgk4Axb ដើម្បីទទួលបានព័ត៌មាន និង អត្ថប្រយោជន៍បន្ថែម៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay