ខ្មែរណូត

ស្វែងរក

  • PR

    មនុស្សម្នាណែនណាន់តាន់តាប់សម្រុកមកទស្សនា GANZBERG Premium Concert សម្រាប់ក្រុងខេមរះភូមិន្ទ កោះកុង!!!

    BY Liny Chan March 1, 2023
    មនុស្សម្នាណែនណាន់តាន់តាប់សម្រុកមកទស្សនា GANZBERG Premium Concert សម្រាប់ក្រុងខេមរះភូមិន្ទ កោះកុង!!!

    ឆ្ពោះទៅដែនសមុទ្រ តារារះនាទិសនិរតីវិញម្តង ការគាំទ្រមកទស្សនា បេសកកម្មតន្ត្រី GANZBERG Premium Concert ហាក់មិនថមថយសន្ទុះទាល់តែសោះ សម្រាប់ក្រុង ខេមរះភូមិន្ទ ខេត្តកោះកុង ក៏មិនចាញ់បណ្តាខេត្តកន្លង ដូចជា ក្រុងតាខ្មៅ ខេត្តកំពតដែរមនុស្សម្នាណែនណាន់តាន់តាប់ សម្រុកមកទស្សនាការប្រគំតន្ត្រីនៅទីនេះតាំងពីម៉ោង៦ល្ងាចរហូតដល់ម៉ោង១២អាធ្រាត។

    ដូចដែលទស្សនិកជនបានជ្រាបស្រាប់ហើយថា កាលពីរាត្រីថ្ងៃទី ២៥ ២៦ ខែកុម្ភះ នាក្រុងខេមរះភូមិន្ទ ខេត្តកោះកុង តារារះនាទិសនិរតី GANZBERG Premium Concert រៀបចំមហាព្រឹត្តិការណ៍ការប្រគំតន្រ្តីដ៏កក្រើកដើម្បីចែកជូនទស្សនីយភាពដ៏អស្ចារ្យនៃការសម្ដែងផ្ទាល់របស់តារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra រួមមាន ឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា ខេមរៈ សិរីមន្ត លោក ខេម កញ្ញា តន់ ចន្ទសីម៉ា លោក ខាន់ ជេមន៍ កញ្ញា អ៊ីវ៉ា លោក សុវត្ថិ មុនីវណ្ណ លោក Nak Fake កញ្ញា ហ៊ិន លីដា លោក វង្ស ថាណាន់ និងតារារ៉េបលោក K-LA បានរួមគ្នាធ្វើឱ្យអ្នកគាំទ្រនិងអ្នកស្នេហាតន្ត្រីដ៏ច្រើនកុះករទទួលបាននូវភាពរីករាយជាមួយនឹងការសម្ដែងដ៏កក្រើកក្នុងរាត្រីដែលមិនអាចបំភ្លេចបាន ជាមួយការគាំទ្រភ្លូកទឹកភ្លូកដី សំឡេងហ៊ោរកញ្ច្រៀវ ក្នុងរាត្រីដ៏អស្ចារ្យមិនអាចមិនភ្លេចបាន។
    ព្រឹត្តិការណ៍តន្រ្តីទេសចរណ៍ដ៏រំភើបនេះ នឹងធ្វើដំណើរទៅកាន់គ្រប់ខេត្តក្រុងក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៧ ៨ខែមិនា ឆ្នាំ ២០២៣នេះនឹងធ្វើដំណើរទៅកាន់ដែនដីអច្ឆរិយះខេត្តសៀមរាប។

    ជាយុទ្ធនាការដើម្បីអបអរ GANZBERG ផលិតដោយអ្នកជំនាញជនជាតិអាល្លឺម៉ង់ ឆ្ងាញ់កម្រិតពិភពលោក។ ឆាកដ៏តន្ត្រីដ៏អស្ចារ្យប្រកបដោយបច្ចេកវិទ្យា LED ដ៏ទំនើប ព្រមទាំងប្រព័ន្ធសម្លេងនៃយុគសម័យចុងក្រោយរបស់ក្រុមហ៊ុន NANO Sound នឹងប្រែក្លាយព្រឹត្តិការណ៍នេះអោយកាន់តែវិសេសវិសាលសម្រាប់ឆ្នាំ២០២៣។

    ព្រឹតិ្តការណ៍របស់ស្រាបៀរ GANZBERG ឆ្ងាញ់កម្រិតពិភពលោក ដោយមានផ្សាយផ្ទាល់ពិសេសលើកញ្ចក់ទូរទស្សន៍ PNN ហើយសូមដាន Facebook Page ផ្លូវការ Beer GANZBERG ដើម្បីចូលរួមឆ្ពោះទៅ កាន់បេសកកម្មតន្រ្តី ដ៏ធំបំផុតប្រចាំឆ្នាំ GANZBERG Premium Concert៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay