ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយបានបណ្ដាលឱ្យពលរដ្ឋឥណ្ឌូនេស៊ី ១៥នាក់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន

    BY Pheakdey March 7, 2023
    ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សមួយបានបណ្ដាលឱ្យពលរដ្ឋឥណ្ឌូនេស៊ី ១៥នាក់បាត់បង់ជីវិត ខណៈជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួន

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៥នាក់ត្រូវបានរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ស្រុតដីដ៏ឆាប់រហ័សមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍  នៅល្ងាចថ្ងៃចន្ទ​ ទី៦ ខែមីនានេះ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅក្នុងតំបន់កោះ Serasan ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី និងជាតំបន់ដែលមានព្រំប្រទល់ជាប់ជាមួយសមុទ្រចិនខាងត្បូង។

    ប្រភពខាងលើបានបន្តថា ហេតុការណ៍បាក់ដីដ៏ឆាប់រហ័សនេះបានកើតឡើងក្រោយតំបន់រងគ្រោះខាងលើនេះបានទទួលរងនូវសម្ពាធទឹកភ្លៀងក្នុងបរិមាណយ៉ាងច្រើននិងជាច្រើនថ្ងៃជាប់ៗគ្នា​ រហូតធ្វើឲ្យដីត្រូវបៀមទឹកយ៉ាងជោគជាំនិងត្រូវបាក់ស្រុតទៅយ៉ាងងាយតែម្តង។ ក្រៅតែពីបានរកឃើញអ្នកស្លាប់ភ្លាមៗហើយ គិតត្រឹមពេលនេះគឺនៅមានមនុស្សជាច្រើននាក់ផ្សេងទៀតដែលកំពុងតែបាត់ខ្លួន ខណៈគេមិនបានរំពឹងថាអ្នកបាត់ខ្លួនទាំងនោះអាចនៅរស់មានជីវិតនោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ បាងកកប៉ុស្តិ៍

     

    Share This Post: